Cambodia News
-
ស្លាប់៦នាក់ និងរបួស១៤នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ម្សិលមិញ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២៨ ធ្នូ ២០១៧) ៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ម្សិលមិញមានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់, របួសស្រាល៧នាក់ និងរបួសធ្ងន់៧នាក់។ នេះបើយោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
Read More » -
ក្រសួងសុខាភិបាល ៖ ជំងឺផ្តាសាយបក្សី H5N1 រាលដាលដល់ខេត្តកំពង់ធំ
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ តាមរយៈបណ្តាញសង្គម Facebook របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង របស់ក្រសួងសុខាភិបាល បានប្រកាសថា ពេលនេះជំងឺផ្ដាសាយបក្សី H5N1 បានផ្ទុះរាលដាល ដល់ស្រុកស្ទោង នៅខេត្តកំពង់ធំថែមទៀត បន្ទាប់ពីវាយលុកនៅក្នុងស្រុកព្រៃឈរ និងស្រុកចំការលើ នាខេត្តកំពង់ចាមកន្លងទៅនោះ ប៉ុន្តែករណីថ្មីនេះ អ្នកជំនាញពុំទាន់រកឃើញថា មានការឆ្លងទៅលើមនុស្សនៅឡើយទេ។
Read More » -
កម្ទេចមាន់ជល់ជិត១០០ក្បាល ដែលបង្ក្រាបបាននៅឃុំអរិយក្សត្រ ស្រុកល្វាឯម
សារព័ត៌មាន Cambodia News/ កណ្ដាល (២៨ ធ្នូ ២០១៧) ៖ កាលពីម្សិលមិញនគរបាលខេត្តកណ្តាលបានកម្ទេចមាន់ជល់ចំនួន៩២ក្បាល ដែលបង្ក្រាបបាននៅឃុំអរិយក្សត្រ ស្រុកល្វាឯម នាពេលកន្លងទៅ ខណៈដែលគេមិនដឹងថា ក្នុងចំនួនអាគគទាំង៩២ក្បាលនោះត្រូវបានគេលួចប្តូរចំនួនប៉ុន្មានក្បាលនោះទេ ព្រោះអីមាន់ពូជខ្លះមានតម្លៃជិតម៉ឺនដុល្លារឯណោះ។
Read More » -
សាលារាជធានីភ្នំពេញបែងចែកភារកិច្ចតាមជំនាញរៀបចំពិធីបុណ្យឆ្លងឆ្នាំ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២៦ ធ្នូ ២០១៧) ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧នេះ បានកំណត់បែងចែកភារកិច្ចការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងឱកាសរៀបចំពិធីបុណ្យឆ្លងឆ្នាំសកល២០១៧ ចូល២០១៨ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ដ្រវត្តភ្នំ ។ ការកំណត់បែងចែកនោះត្រូវបានបង្ហាញនៅក្នុងលិខិតមួយច្បាប់របស់សាលារាជធានីភ្នំពេញ…
Read More » -
ក្រុមអ្នកយកព័ត៌មានទូរទស្សន៍អប្សរាជួបគ្រោះថ្នាក់ចរាចរណ៍នៅស្រុកព្រៃនប់
សារព័ត៌មាន Cambodia News/ ព្រះសីហនុ (២៦ ធ្នូ ២០១៧) ៖ បុរស៣នាក់ និងស្ត្រីម្នាក់បានរងរបួសស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តHYUNDAIបានបុកជាមួយរថយន្តNISSAN នៅវេលាម៉ោង០៦ និង២០នាទីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៩៩-២០០ នៅក្នុងភូមិអូរតាសេក ឃុំអូរឧកញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
Read More » -
ប្រព័ន្ធដឹកជញ្ជូនកម្ពុជាពិតជាមិនអន់ឡើយ បើគម្រោងគ្រាក់ៗទាំង១៥ បានបញ្ចប់
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២៦ ធ្នូ ២០១៧) ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសពីគម្រោងគ្រាក់ៗទាំង ១៥ ដែលក្រសួងកំពុងអនុវត្តក្នុងការសាងសង់ផ្លូវជាតិ ផ្លូវល្បឿនលឿន និងគម្រោងដឹកជញ្ជូនតាមផ្លូវទឹក។ គម្រោងធំៗនានាដែលក្រសួងសាធារណការកំពុងអនុវត្តមានដូចជា៖ ១) ផ្លូវក្រវ៉ាត់ក្រុងទី២ ពីមហាវិថី សហព័ន្ឋរុស្សុីដល់ផ្លូវជាតិលេខ២ កំពុងសាងសង់…
Read More » -
ការពន្យារអាយុចូលនិវត្តន៍របស់មន្ត្រីរាជការស៊ីវិលដល់៦៥ ឆ្នាំ អាចនឹងពិចារណានៅឆ្នាំ២០១៩
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២៥ ធ្នូ ២០១៧) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសថា មន្ត្រីរាជការស៊ីវិល នៅតែចូលនិវត្តន៍ក្នុងអាយុ៦០ឆ្នាំដដែល។ ការពន្យារអាយុចូលនិវត្តន៍របស់មន្ត្រីរាជការស៊ីវិលដល់៦៥ ឆ្នាំ អាចនឹងត្រូវលើកមកពិចារណាក្នុងឆ្នាំ២០១៩។ សម្តេចបានបញ្ចាក់យ៉ាងដូច្នេះ ខណៈសម្តេចអញ្ជើញជា អធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារសិក្សា…
Read More » -
ACU រៀបចំសិក្ខាសាលាក្រោមប្រធានបទ «អ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ»
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២៥ ធ្នូ ២០១៧) ៖ អង្គភាពប្រឆាំងអំពើពុករលួយ (អបព) បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ “អ្នកសារព័ត៌មាននិងការប្រយុទ្ធប្រឆាំងអំពើពុករលួយ” រយៈពេលមួយថ្ងៃ នៅ ថ្ងៃច័ន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០១៧ ចាប់ពីម៉ោង៨:៣០ ព្រឹក…
Read More » -
ក្រសួងអំពាវនាវឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឥទ្ធិពលព្យុះចូលមកដល់ល្ងាចនេះ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២៥ ធ្នូ ២០១៧) ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៥ ខែធ្នូនេះ បានចេញសេចក្តីជូនដំណឹងបន្ថែម ស្តីពីឥទ្ធិពលរបស់ព្យុះទី ២៧ ឈ្មោះ តឹម ប៊ិន (TEMBIN) មកលើព្រះរាជាណាចក្រកម្ពុជា។…
Read More » -
សេចក្ដីព្រាងច្បាប់ ស្តីពី សិទ្ធិទទួលព័ត៌មាននឹងត្រូវអនុម័តនាពេលឆាប់ៗខាងមុខនេះ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២៣ ធ្នូ ២០១៧) ៖ នៅក្នុងកិច្ចពិភាក្សានិពន្ធនាយក អំពីសេចក្ដីព្រាងច្បាប់ ស្ដីពីសិទ្ធិទទួលព័ត៌មាន នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានបញ្ជាក់ថា…
Read More »