Cambodia News
-
ព័ត៌មានជាភាសាខ្មែរ
រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យអនុញ្ញាតឲ្យធ្វើចរាចរ និងប្រើប្រាស់នូវធនប័ត្រអនុស្សាវរីយ៍ប្រភេទថ្មី២០០០០០រៀល
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យ ធនាគារជាតិនៃកម្ពុជា ចេញផ្សាយធនប័ត្រអនុស្សាវរីយ៍ប្រភេទ ២០០.០០០ រៀល និងដាក់ឱ្យចរាចរ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរខួបលើកទី ២០ នៃការគ្រងព្រះបរមរាជសម្បត្តិព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមអនុក្រឹត្យរបស់សម្តេចបវរធិបតី…
Read More » -
ព័ត៌មានជាភាសាខ្មែរ
ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤
សារព័ត៌មាន Cambodia News/ ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។ ខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូង ចាប់ផ្តើមមានឥទ្ធិពលខ្លាំង ខណៈសម្ពាធទាប នៅបន្តគ្របដណ្ដប់លើ ភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើ ព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨…
Read More » -
ព័តមានអន្តរជាតិ
បទវិភាគ៖កម្លាំងចង់ឱ្យតៃវ៉ាន់ឯករាជ្យគឺជាការគំរាមកំហែងដ៏ធំបំផុតសម្រាប់សន្តិភាពនិងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់
សារព័ត៌មាន Cambodia News/ នៅថ្ងៃទី១៤ខែតុលា កងទ័ពរំដោះប្រជាជនចិនបានចាត់បញ្ជូនកងទ័ពគ្រប់ប្រភេទដូចជាកងទ័ពជើងគោក ជើងទឹក ជើងអាកាសនិងកងទ័ពយុទ្ធសាស្រ្តរ៉ុក្តែតជាដើមនៃយុទ្ធភូមិភាគខាងកើត ធ្វើសមយុទ្ធឈ្មោះ”ដាវរួម–2024B”នៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ព្រមទាំងភាគខាងជើង ខាងត្បូងនិងខាងកើតនៃកោះតៃវ៉ាន់ ក្នុងគោលបំណងត្រួតពិនិត្យសមត្ថភាពរួមគ្នាប្រយុទ្ធនៃកងទ័ពយុទ្ធភូមិភាគខាងកើត។ ក្រុមនាវាផ្ទុកយន្តហោះចម្បាំងLiaoning បានចូលរួមក្នុងសមយុទ្ធលើកនេះនៅភាគខាងកើតកោះតៃវ៉ាន់។ នេះជាការកំញើញយ៉ាងខ្លាំងក្លាចំពោះការស្វែងរកឯករាជ្យភាពនិងការបង្កហេតុរបស់ពួកអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ និងជាសកម្មភាពត្រឹមត្រូវនិងចាំបាច់ក្នុងការការពារអធិបតេយ្យភាពជាតិនិងគាំពារការបង្របបង្រួមជាតិ។ ក្នុងនាមជា”សកម្មជនចង់ឱ្យតៃវ៉ាន់ឯករាជ្យ”និងជា”អ្នកបំផ្លាញសន្តិភាព” បុគ្គលLai Ching-te អ្នកដឹកនាំតំបន់តៃវ៉ាន់បានថ្លែងសុន្ទរកថានៅថ្ងៃទី១០ខែតុលាដោយបានធ្វើឱ្យ”ទ្រឹស្តីរដ្ឋពីរថ្មី”កាន់តែមានភាពជាប្រព័ន្ធ គំនិតប្រឈមមុខដាក់គ្នាកាន់តែខ្លាំង…
Read More » -
ព័តមានអន្តរជាតិ
សកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដើម្បីអបអរសាទរខួបទី២០នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងអ៊ីតាលី
សារព័ត៌មាន Cambodia News/ នៅថ្ងៃទី ១៤ ខែតុលា តាមម៉ោងក្នុងតំបន់ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានរៀបចំធ្វើសកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដើម្បីអបអរសាទរខួបទី២០នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងអ៊ីតាលីឈ្មោះ”ណាត់ជួបគ្នាពីចម្ងាយឆ្ងាយ រួមគ្នាសំណេះសំណាលពីកិច្ចសហប្រតិបត្តិការថ្មី” ។ លោកស្រីDaniela Santanchèរដ្ឋមន្រ្តីក្រសួងទេសចរណ៍អ៊ីតាលីបានថ្លែងថា ឆ្នាំ២០២៤គឺជាខួបទី២០នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងអ៊ីតាលី អ៊ីតាលីនឹងបន្តពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូជាមួយប្រទេសចិនឥតឈប់ឈរ ។ការបង្កើនកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរចិននិងអ៊ីតាលី វាសមស្របនឹងផលប្រយោជន៍ផ្នែកសន្តិសុខនិងអភិវឌ្ឍន៍របស់ប្រទេសទាំងពីរ ក្នុងតំបន់រហូតដល់ពិភពលោកទាំងមូលផងដែរ។ លោកស្រីXingBoអគ្គនាយករងនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា ឆ្នាំនេះជាខួបទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ហើយក៏ជាខួបទី២០នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងអ៊ីតាលីផងដែរ។…
Read More » -
ព័តមានអន្តរជាតិ
និន្នាការបង្រួបបង្រួមជាតិរបស់ប្រទេសចិនមិនអាចរារាំងបានជាដាច់ខាត
សារព័ត៌មាន Cambodia News/ «តៃវ៉ាន់ជាទឹកដីមួយផ្នែករបស់ប្រទេសចិនដែលមិនអាចកាត់ផ្តាច់បាន» នេះមិនត្រឹមតែជាការលើកឡើងរបស់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការឯកភាពរួមរបស់សហគមន៍អន្តរជាតិដែលបានទទួលស្គាល់ជាទូទៅនូវគោលការណ៍ចិនតែមួយ ពិសេសគឺជាសេចក្តីសម្រេចចិត្តនៃមហាសន្និបាតអង្គការសហប្រជាជាតិ ពោលគឺរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនជាអាជ្ញាធរស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិនទាំងមូល ។ យ៉ាងណាមិញ ប៉ុន្មានឆ្នាំចុងក្រោយនេះ អាជ្ញាធរតៃវ៉ាន់ហាក់ដូចជាបញ្ចេញឫកក្រអឺតក្រទមខ្លាំងដោយចង់សាកល្បងនឹងឆន្ទៈបង្រួបបង្រួមជាតិដ៏មោះមុតរបស់រដ្ឋាភិបាលនិងប្រជាជនចិននៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ។ អ្វីដែលជាសំអាងរបស់ពួកអបគមន៍ដែលស្រមៃចង់ឱ្យតៃវ៉ាន់ឯករាជ្យដើម្បីបម្រើផលប្រយោជន៍នយោបាយនិងផលប្រយោជន៍បុគ្គលនោះគឺការគប់គិតជាមួយបរទេស ។ បច្ចុប្បន្ន ក្រុមជនផ្តាច់ខ្លួនដែលដឹកនាំដោយបុគ្គល Lai Ching-te មានសកម្មភាពកាន់តែគឃ្លើនដោយបានលើកឡើងនូវទស្សនៈអវិជ្ជា…
Read More » -
ព័តមានអន្តរជាតិ
ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន៖សមយុទ្ធឈ្មោះ”ដាវរួម–2024B”គឺជាកាយវិការសច្ចភាពដើម្បីគាំពារអធិបតេយ្យភាពនិងបូរណភាពទឹកដីជាតិ
សារព័ត៌មាន Cambodia News/ ថ្ងៃទី ១៤ ខែតុលា លោក Chen Binhua អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានថ្លែងថា ថ្ងៃនេះ យុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិនបានរៀបចំចាត់ចែងកងទ័ពជើងគោក ជើងទឹក ជើងអាកាសនិងកងទ័ពយុទ្ធសាស្ត្ររ៉ុកែ្កតជាដើមធ្វើសមយុទ្ធឈ្មោះ”ដាវរួម–2024B” នៅច្រកសមុទ្រតៃវ៉ាន់ និងដែនសមុទ្រនៅភាគខាងជើង ខាងត្បូងនិងខាងកើតនៃកោះតៃវ៉ាន់ ប្រការនេះជាការដាក់ទណ្ឌកម្មយ៉ាងម៉ឺងម៉ាត់ទៅលើបុគ្គលឈ្មោះ វីលៀម ឡៃ…
Read More » -
ព័ត៌មានជាភាសាខ្មែរ
បទវិភាគ៖លុបបំបាត់ចោលសំឡេងថ្លង់និងការរំខាន ផ្តោតលើផលប្រយោជន៍រួម
សារព័ត៌មាន Cambodia News/ ពេលថ្មីៗកន្លងទៅនេះ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤និង៤៥បានបិទបញ្ចប់នៅក្រុងវៀងចន្ទន៍ រដ្ឋធានីប្រទេសឡាវ ។ ក្នុងសន្និសីទថ្នាក់ដឹកនាំចិន-អាស៊ានលើកទី២៧ដែលធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំកំពូល ភាគីទាំងពីរបានរួមគ្នាប្រកាសថា ការចរចាស្តីពីការលើកកម្ពស់លំដាប់ថ្នាក់នៃតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ានឱ្យឡើងដល់កំណែ3.0 បានបិទបញ្ចប់ ។ នេះជាវិធានការគន្លឹះក្នុងការលើកកម្ពស់លំដាប់ថ្នាក់នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ីខាងកើត ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការគាំទ្រយ៉ាងមុតមាំនូវពហុភាគីនិយមនិងពាណិជ្ជកម្មសេរី ។ ក្នុងសន្និសីទលើកនេះ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានលើកឡើងនូវគំនិតផ្តួចផ្តើមបីចំណុចស្តីពីការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការរវាងចិននិងអាស៊ាន…
Read More » -
ព័ត៌មានជាភាសាខ្មែរ
លទ្ធផលជំនួបរវាង ឯកឧត្តម កែវ រ៉េមី ជាមួយឯកឧត្តម Derek Yip ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Derek Yip ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅសាលប្រជុំរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា…
Read More » -
ព័តមានអន្តរជាតិ
បទវិភាគ៖គោលនយោបាយហិរញ្ញវត្ថុរបស់ចិនដើរតួនាទីជាបន្តបន្ទាប់ ដើម្បីជំរុញឱ្យម៉ាក្រូសេដ្ឋកិច្ចអភិវឌ្ឍទៅរកភាពល្អប្រសើរ
សារព័ត៌មាន Cambodia News/ ពេលថ្មីៗកន្លងទៅនេះ ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានរៀបចំធ្វើសន្និសីទសារព័ត៌មាន លោក Zheng Shanjie ប្រធានគណៈកម្មាធិការអភិវឌ្ឍន៍និងកំណែទម្រង់ជាតិចិនជាដើមបានលើកឡើងអំពីសភាពការណ៍ពាក់ព័ន្ធនឹងការអនុវត្តជាក់ស្តែងជាប្រព័ន្ធនូវគោលនយោបាយកំណើនមួយចំនួន ជំរុញយ៉ាងប្រាកដប្រជាឱ្យសេដ្ឋកិច្ចនិងរចនាសម្ព័ន្ធមានភាពល្អប្រសើរ ក៏ដូចជានិន្នាការអភិវឌ្ឍន៍ទៅរកភាពល្អប្រសើរជាបន្តបន្ទាប់ ។ នៅមុនបុណ្យជាតិចិន ក្នុងសន្និសីទសារព័ត៌មានដែលរៀបចំដោយការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន អ្នកទទួលខុសត្រូវសំខាន់នៃធនាគារប្រជាជនចិន អគ្គនាយកដ្ឋានជាតិត្រួតពិនិត្យនិងគ្រប់គ្រងហិរញ្ញវត្ថុនៃប្រទេសចិននិងគណៈកម្មាធិការនិយតកម្មទីផ្សារមូលបត្ររបស់ចិនបានប្រកាសពីការកែសម្រួលគោលនយោបាយដ៏សំខាន់មួយចំនួន ក្រៅពីការបញ្ចុះការប្រាក់និងបញ្ចុះអត្រាការប្រាក់លើប្រាក់បញ្ញើទុនបម្រុងកាតព្វកិច្ចជាប្រក្រតី ក៏បានដាក់ចេញវិធានការមួយចំនួនក្នុងវិស័យអចលនទ្រព្យនិងទីផ្សារមូលធនផងដែរ ។ ការរំញោចនៃគោលនយោបាយមួយចំនួនធ្វើឱ្យទីផ្សារមានជំនឿចិត្តឡើងវិញ…
Read More » -
ព័តមានអន្តរជាតិ
យុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិនធ្វើសមយុទ្ធឈ្មោះ”ដាវរួម–2024B”
Cambodia News/ លោកLiXi វរនាវីឯកនៃកងទ័ពជើងទឹកនិងជាអ្នកនាំពាក្យនៃយុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិនបានថ្លែងថា នៅថ្ងៃទី១៤ខែតុលា យុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិនបានរៀបចំចាត់ចែងឱ្យកងទ័ពគ្រប់ប្រភេទដូចជាកងទ័ពជើងគោក ជើងទឹក ជើងអាកាសនិងកងទ័ពយុទ្ធសាស្រ្តរ៉ុក្តែតជាដើមនៃយុទ្ធភូមិភាគខាងកើត ធ្វើសមយុទ្ធឈ្មោះ”ដាវរួម–2024B”នៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ព្រមទាំងភាគខាងជើង ខាងត្បូងនិងខាងកើតនៃកោះតៃវ៉ាន់។ នាវា និងយន្តហោះចម្បាំងបានបើកចូលទៅជិតកោះតៃវ៉ាន់ កងទ័ពគ្រប់ប្រភេទធ្វើលំហាត់សមវាយលុកចម្រុះ ដោយផ្តោតលើការយាមល្បាតនិងប្រុងជើងការ ការបិទខ្ទប់កំពង់ផែនិងតំបន់សំខាន់ៗ ការវាយប្រហារទៅលើសមុទ្រនិងដីគោក និងការដណ្តើមយកសិទ្ធិគ្រប់គ្រងចម្រុះជាដើម ក្នុងគោលបំណងត្រួតពិនិត្យសមត្ថភាពរួមគ្នាប្រយុទ្ធនៃកងទ័ពយុទ្ធភូមិភាគខាងកើត។ នេះជាការកំញើញយ៉ាងខ្លាំងក្លាចំពោះទង្វើស្វែងរក”ឯករាជ្យ”របស់កម្លាំងអបគមន៍តៃវ៉ាន់…
Read More »