Cambodia News
-
ព័តមានអន្តរជាតិ
សហភាពព័ត៌មានធំ៧លើសកលលោករួមគ្នាផ្សព្វផ្សាយពីកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំមមីនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន
Cambodia News/ ក្នុងឱកាលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំមមីឆ្នាំ២០២៦ខិតជិតចូលមកដល់ ទីភ្នាក់ងារព័ត៌មានវីដេអូអន្តរជាតិ នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានរួមសហការជាមួយសហភាពព័ត៌មានធំចំនួន៧ បូករួមទាំងសហភាពផ្សព្វផ្សាយអាស៊ី-មហាសមុទ្រប៉ាស៊ីហ្វិក សហភាពផ្សព្វផ្សាយអាហ្រ្វិក សហភាពព័ត៌មានអាមរិកឡាទីន សហភាពផ្សព្វផ្សាយប្រទេសអារ៉ាប់ប៊ីសាអូទិត សហភាពផ្លាស់ប្តូរព័ត៌មានអឺរុប សហភាពវិទ្យុនិងទូរទស្សន៍ជាតិ នៃអង្គការសហប្រតិបត្តិការអ៊ីស្លាមជាមួយនិងសហភាពផ្សព្វផ្សាយការ៉ាប៊ីន ដើម្បីផ្សព្វផ្សាយពីកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំមមី នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន។ កម្មវិធីដ៏ល្អប្រណិតនៃរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននឹងត្រូវបានចាក់ផ្សាយ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយទៅកាន់សកលលោក តាមរយៈប្រព័ន្ធសារព័ត៌មានជាង ៤០០ នៃសហភាពព័ត៌មានទាំងនេះនៅប្រទេស…
Read More » -
ព័តមានអន្តរជាតិ
បទវិភាគ៖ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបំផុសភាពរស់រវើកថ្មីនៅទូទាំងពិភពលោក
Cambodia News នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំមមី កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានសម្តែងការជូនពរដ៏ល្អបវរចំពោះជនជាតិចិនទូទាំងពិភពលោកនិងមិត្តភក្តិបរទេស ដោយបានបញ្ចេញនូវភាពកក់ក្តៅនៅរដូវផ្ការីក ហើយក៏បានបង្ហាញពីភាពទាក់ទាញដ៏ខ្លាំងក្លានៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននិងវប្បធម៌ប្រជាជាតិចិនទៅកាន់ពិភពលោកផងដែរ។ កាសែត 《Clarín》 របស់អាហ្សង់ទីនបានវាយតម្លៃថា កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានរីកចម្រើនក្នុងពេលដំណាលគ្នាជាមួយនឹងការធ្វើបរិវត្តកម្មនៃសង្គមនិងសេដ្ឋកិច្ចរបស់ចិន ដែលបានក្លាយជាវេទិកាផ្សព្វផ្សាយសិល្បៈនិងវប្បធម៌ដ៏ធំបំផុតមួយនៅទូទាំងពិភពលោក ។ វេបសាយនៃកាសែត 《El Mundo》 របស់អេស្ប៉ាញបានយល់ឃើញថា អត្ថន័យនៃកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនគឺវាមិនមែនគ្រាន់តែជាការកម្សាន្តប៉ុណ្ណោះទេ ព្រមពេលជាមួយគ្នានេះដែរ ក៏ជាបង្អួចសម្រាប់និទានរឿងជាតិផងដែរ ដែលបានបង្ហាញពីសាមគ្គីភាព…
Read More » -
ព័ត៌មានជាភាសាខ្មែរ
វិស័យធានារ៉ាប់រងដាក់អាទិភាពលើការអនុវត្តច្បាប់ ក្នុងផែនការអភិវឌ្ឍន៍ ២០២១–២០៣០
Cambodia News ភ្នំពេញ៖ និយ័តករធានារ៉ាប់រងកម្ពុជា បានប្រកាសដាក់អាទិភាពលើការពង្រឹងអនុវត្តច្បាប់ «ធានារ៉ាប់រងជាកាតព្វកិច្ច» ជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ឆ្នាំ២០២១–២០៣០ ដោយគូសបញ្ជាក់ថា ការអនុវត្តនៅតែមានកម្រិតទាប បើទោះបីច្បាប់បានចេញអនុវត្តជាងពីរដប់ឆ្នាំមកហើយក៏ដោយ។ ការបញ្ជាក់នេះ ត្រូវបានលើកឡើងដោយ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា ក្នុងពេលថ្លែងសុន្ទរកថាបើកអង្គសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការធានារ៉ាប់រងជាកាតព្វកិច្ច» កាលពីថ្ងៃទី១៨…
Read More » -
ព័ត៌មានជាភាសាខ្មែរ
កម្ពុជាបង្ហាញជំហរដាច់ខាតដើម្បីបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា ជូនដល់តំណាងអង្គទូតបរទេសចំនួន ២៦ និងតំណាងសហភាពអឺរ៉ុប (EU)នៅកម្ពុជា
Cambodia News ភ្នំពេញ៖ កម្ពុជាបានបង្កើនការបង្រ្កាបលើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងក្របខណ្ឌនៃយុទ្ធនាការទូទាំងប្រទេស ដើម្បីបោសម្អាត និងឈានទៅលុបបំបាត់ការឆបោកអនឡាញ ដែលប្រភេទឧក្រិដ្ឋកម្មឆ្លងដែននេះឱ្យអស់ពីប្រទេសកម្ពុជា។ នេះជាប្រសាសន៍បញ្ជាក់ជំហររបស់កម្ពុជាទាក់ទងនឹងការប្រឆាំងការឆបោកអនឡាញ ដែលឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានថ្លែងក្នុងឱកាសឯកឧត្តមបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំមួយ នាព្រឹកថ្ងៃទី១៨ ខែកម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។…
Read More » -
ព័ត៌មានជាភាសាខ្មែរ
កិច្ចសម្ភាសន៍ផ្ដាច់មុខជាមួយ Reuters ៖ នាយករដ្ឋមន្ត្រីកម្ពុជានិយាយថា ប្រទេសថៃកំពុងកាន់កាប់ទឹកដី បន្ទាប់ពីបទឈប់បាញ់ដែលសម្របសម្រួលដោយលោក Trump
Cambodia News វ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកុម្ភៈ (រ៉យទ័រ) – នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានប្រាប់រ៉យទ័រនៅថ្ងៃអង្គារថា កងកម្លាំងថៃកំពុងកាន់កាប់ទឹកដីកម្ពុជា បន្ទាប់ពីការប្រយុទ្ធគ្នាកាលពីឆ្នាំមុន ទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងបានអំពាវនាវឱ្យប្រទេសថៃអនុញ្ញាតឱ្យគណៈកម្មការព្រំដែនរួមមួយចាប់ផ្តើមធ្វើការលើព្រំដែនដែលមានជម្លោះរបស់ពួកគេក៏ដោយ។ សម្តេចធិបតី…
Read More » -
ព័ត៌មានជាភាសាខ្មែរ
សម្តេចតេជោ ហ៊ុន សែន ផ្តាំសួរសុខទុក្ខថ្នាក់ដឹកនាំទាំង៣រូប និងសូមអរគុណឯកឧត្តមលី សៀវឡុង ដែលបានចែករំលែករូបថតនេះដល់ពួកយើង
Cambodia News ភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានមានប្រសាសន៍ថា : ខ្ញុំទទួលបានរូបថតមួយសន្លឹកដែល ឯកឧត្តមលី សៀវឡុង អតីតនាយករដ្ឋមន្ត្រីសង្ហបុរីបង្ហោះរំលឹកខួប១០ឆ្នាំនៃការប្រជុំអាស៊ាន-អាមេរិក(17.2.2016.17.2.2026) ដែលអតីតប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ាធ្វើជាម្ចាស់ផ្ទះ។ សម្តេចតេជោ ហ៊ុន…
Read More » -
ព័ត៌មានជាភាសាខ្មែរ
និយ័តករធានារ៉ាប់រង អំពាវនាវដល់ម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹកជញ្ជូន និងម្ចាស់ការដ្ឋាន ចូលរួមអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ចចំនួន ៣ ដែលកំណត់ដោយច្បាប់
Cambodia News ភ្នំពេញ៖ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា លោក ប៊ូ ច័ន្ទភីរូ បានអំពាវនាវដល់ម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដែលប្រកបអាជីវកម្មដឹកជញ្ជូន និងម្ចាស់ការដ្ឋាន រួមទំាងសមត្ថកិច្ចពាក់ព័ន្ធ ចូលរួមអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ច ចំនួន ៣ ដែលកំណត់ដោយច្បាប់តាំងពីឆ្នាំ២០០០មក។ ការអំពាវនាវនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈនេះ ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី…
Read More » -
Cambodian PM: Thai Military are Occupying Cambodian Territory
Chhay Sophal Phnom Penh (18 Feb 2026): Cambodian Prime Minister Samdech Thipadei Hun Manet has said in Washington, D.C. that…
Read More » -
ព័ត៌មានជាភាសាខ្មែរ
រាត្រីសមោសរសាទរឆ្នាំមមី ប្រពៃណីជនជាតិចិន ឆ្នាំមមី ២០២៦ នៅភ្នំពេញ
Cambodia News កម្មវិធីរាត្រីសមោសរ ចូលឆ្នាំ ប្រពៃណីចិន ឆ្នាំមមី ២០២៦ ត្រូវបានរៀបចំឡើង នៅសមាគមមិត្តភាពកម្ពុជា-ចិន រាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែកុម្ភៈ នេះ។
Read More » -
ព័តមានអន្តរជាតិ
កម្មវិធីប្រគំតន្ត្រីភាពយន្តចិន-អ៊ីតាលីដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនធ្វើឡើងនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី
Cambodia News នៅថ្ងៃទី១២ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ កម្មវិធីប្រគំតន្ត្រីភាពយន្តចិន-អ៊ីតាលី ក្រោមប្រធានបទ«ការណាត់ជួបភាពរ៉ូមែនទិក៖ ពេលដែលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជួបជាមួយកីឡាអូឡាំពិករដូវរងា» ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើឡើងនៅទីក្រុងរ៉ូម រដ្ឋធានីនៃប្រទេសអ៊ីតាលី។ លោក Fontana ប្រធានសភាតំណាងរាស្ត្រអ៊ីតាលីបានផ្ញើសារលិខិតអបអរសាទរចំពោះព្រឹត្តិការណ៍នេះ។ លោក Fontana បានថ្លែងនៅក្នុងលិខិតថា ការប្រកួតកីឡាអូឡាំពិករដូវរងា Milan-Cortina ឆ្នាំ២០២៦ កំពុងដំណើរការយ៉ាងក្តៅគគុក។…
Read More »