Cambodia News
-
ព័ត៌មានជាភាសាខ្មែរ
ឯកឧត្តម ប៉ែន បូណា ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត តារារះចិញ្ចាចចញ្ចែងលើឆាកអាស៊ាន
សារព័ត៌មាន Cambodia News ភ្នំពេញ៖ ក្រៅពីភាពជោគជ័យខាងនយោបាយការទូតនិងការទាញយកផលប្រយោជន៍សេដ្ឋកិច្ចជូនប្រទេសជាតិ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាក៏បានធ្វើឲ្យមានការទាក់ទាញយ៉ាងខ្លាំងពីសំណាក់មេដឹកនាំ ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ីក៏ដូចជាអ្នកតាមដានព្រឹត្តិការណ៍នេះ។ ចំណុចទាក់ទាញរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីជារួមមាន៖ ទី១៖ សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាអវតាររបស់សម្តេចតេជោ ហ៊ុន…
Read More » -
ព័ត៌មានជាភាសាខ្មែរ
ឯកឧត្តម នេត្រ ភក្ត្រា ប្រាប់តំណាងអង្គការយូណេស្កូ ពីអាទិភាពរបស់ក្រសួងព័ត៌មានទាក់ទងនឹងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានជម្រាបជូនដល់តំណាងអង្គការយូណេស្កូនៅកម្ពុជាពីអាទិភាពរបស់ក្រសួងព័ត៌មានទាក់ទងនឹងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយដែលជនអគតិមួយចំនួនបានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមដើម្បីផ្សព្វផ្សាយបំពុលសង្គម។ ការថ្លែងបែបនេះរបស់ឯកឧត្តម នេត្រ ភក្ត្រាក្នុងអំឡុងជំនួបពិភាក្សាការងារនិងការចូលជួបសម្តែងការគួរសមរបស់លោក Sardar Umar Alam តំណាងអង្គការ UNESCO ប្រចាំនៅកម្ពុជា កាលពីរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន។ ឯកឧត្តមបានគូសបញ្ជាក់ក្រសួងព័ត៌មានក្នុងអាណត្តិទី៧…
Read More » -
ព័ត៌មានជាភាសាខ្មែរ
រដ្ឋសភាបន្តសម័យប្រជុំពេញអង្គដើម្បីបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការនានានៃរដ្ឋសភានីតិកាលទី៧
សារព័ត៌មាន Cambodia News/ ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី៥ ខែកញ្ញា ឆ្នាំ២០២៣ បានបន្តសម័យប្រជុំរដ្ឋសភាលើកទី១នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការ ធិបតី ឃួន សុដារី ប្រធានរដ្ឋសភាដើម្បីបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការនានានៃរដ្ឋសភា នីតិកាលទី៧។ បន្ទាប់ពីសម័យប្រជុំរដ្ឋសភាបានរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការនីមួយៗចប់សព្វគ្រប់ហើយ គណៈកម្មការរដ្ឋសភាទាំង១០ បានរៀបចំបោះឆ្នោតផ្ទៃក្នុងតាមគណៈកម្មការនីមួយៗបន្តទៀត…
Read More » -
ព័ត៌មានជាភាសាខ្មែរ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឯកភាពចំពោះការផ្ដោតលើសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលបានធ្វើសមាហរណកម្ម
សារព័ត៌មាន Cambodia News/ ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឯកភាព ចំពោះអាស៊ានផ្តោតទៅលើសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលបានធ្វើសមាហរណកម្ម នៅក្នុងតំបន់ជំរុញសេដ្ឋកិច្ច ពិសេស ជំរុញកិច្ចព្រមព្រៀងRCEP ។ ក្នុងឱកាសទទួលជួបសម្តែងការគួរសម ជាមួយឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន…
Read More » -
ព័តមានអន្តរជាតិ
មេដឹកនាំរដ្ឋប្រហារប្រទេសហ្គាបុងចូលកាន់តំណែងជាប្រធានាធិបតីបណ្តោះអាសន្ន
សារព័ត៌មាន Cambodia News/ តូលេដូ៖ មេដឹកនាំនៃរដ្ឋប្រហារដែលបានផ្តួលរំលំប្រធានាធិបតីប្រទេសហ្គាបុង លោក Ali Bongo បានស្បថចូលកាន់តំណែងជាប្រធានាធិបតីបណ្តោះអាសន្ននៅថ្ងៃចន្ទនេះ ហើយត្រូវបានអ្នកគាំទ្រអបអរសាទរយ៉ាងត្រេកត្រអាលក្នុងពិធីតាមកញ្ចក់ទូរទស្សន៍មួយ។ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងសុន្ទរកថាមួយបន្ទាប់ពីបានស្បថចូលកាន់តំណែងជាប្រធានាធិបតីបណ្តោះអាសន្ន លោកមិនបានផ្តល់កាលបរិច្ឆេទសម្រាប់ការគ្រប់គ្រងដោយយោធានោះទេ។ នៅក្នុងរដ្ឋប្រហារលើកទីប្រាំបីនៅអាហ្រ្វិកខាងលិច និងកណ្តាលក្នុងរយៈពេលបីឆ្នាំ មន្ត្រីកងទ័ពនៅប្រទេសហ្គាបុង ដែលដឹកនាំដោយនាយឧត្តមសេនីយ៍ Brice Oligey Nguema…
Read More » -
ព័ត៌មានជាភាសាខ្មែរ
រដ្ឋមន្រ្តីក្រសួងព័ត៌មានចេញសេចក្តីសម្រេចប្រកាសបែងចែកភារកិច្ចជូនថ្នាក់ដឹកនាំក្រសួង
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានចេញសេចក្តីសម្រេច ប្រកាសបែងចែកភារកិច្ច និងរបៀបរបបការងារជូនថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដើម្បីសម្រេចបានគោលដៅកសាងក្រសួងព័ត៌មាន ជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ប្រកបដោយគុណភាព និងប្រសិទ្ធភាព៕
Read More » -
ព័ត៌មានជាភាសាខ្មែរ
ក្លិបអ្នកកាសែតកម្ពុជាប្រកាសរកអ្នកថតរូបជើងឯកឆ្នាំ២០២៣
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ ជាលើកទី១ហើយដែលក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បង្កើតកម្មវិធីប្រកួតប្រជែងរកជើងឯកផ្នែកថតរូបស្តីពី “សម្រស់សហគមន៍យើង” នៅក្នុងយុគសម័យឌីជីថល ដែល ផ្តល់ឱកាសដល់អ្នកសារព័ត៌មាន និងអ្នកថតរូបគ្រប់ទម្រង់នៅកម្ពុជាបញ្ចេញស្នាដៃរូបថតផ្ទាល់ខ្លួន ដើម្បីដណ្តើមពានរង្វាន់ទឹកប្រាក់រហូតដល់ ៣ លានរៀល សម្រាប់ជ័យលាភីលេខ១ និងពានជើងឯក។ ក្រោមគំនិតផ្តួចផ្តើមរបស់ក្លិបអ្នកកាសែតកម្ពុជា និងដោយមានកិច្ចសហការគាំទ្រពីក្រុមហ៊ុន…
Read More » -
ព័ត៌មានជាភាសាខ្មែរ
អ្នកសារព័ត៌មានរៀនការពារខ្លួនពីការវាយប្រហារ ឬបោកប្រាស់តាមបណ្តាញសង្គម
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ អ្នកសារព័ត៌មានជិត១០០នាក់ បានរៀនពីរបៀបការពារខ្លួនពីការវាយប្រហារ ការគំរាមគំហែងតាមអ៊ីនធឺណិត និងការបោកប្រាស់តាមបណ្តាញសង្គម ដែលកំពុងកើតឡើងនៅជុំវិញពិភពលោក លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានថ្លែងនៅឯពិធីប្រគល់វិញ្ញាបនប័ត្រនាល្ងាចថ្ងៃព្រហស្បត៌នេះថា “នេះជាវគ្គបណ្តុះបណ្តាលសម្រាប់អ្នកសារព័ត៌មានលើកទី២ហើយ ក្នុងរយៈពេលពីរខែ លើប្រធានបទ “ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព”…
Read More » -
ព័ត៌មានជាភាសាខ្មែរ
គណៈរដ្ឋមន្ត្រីថ្មី ដែលមាន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ត្រូវបានសភាអនុម័តទាំងស្រុង
សារព័ត៌មាន Cambodia News/ ភ្នំពេញ៖ នៅក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៧ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ រដ្ឋសភាជាតិ បានបោះឆ្នោតអនុម័តទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលមាន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ សមាសភាពគណៈរដ្ឋមន្ត្រីនេះ មានឧបនាយករដ្ឋមន្ត្រីចំនួន១០រូប ព្រមទាំងមានទេសរដ្ឋមន្រ្តី និងរដ្ឋមន្ត្រី៤០រូបផ្សេងទៀត…
Read More » -
ព័តមានអន្តរជាតិ
ក្រោយរស់នៅនិរទេសខ្លួនអស់១៥ឆ្នាំ លោក ថាក់ស៊ីន ត្រឡប់ចូលស្រុកវិញហើយ
សារព័ត៌មាន Cambodia News/ បាងកក៖ នៅព្រឹកថ្ងៃអង្គារ ទី២២ ខែសីហានេះ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីថៃបានធ្វើដំណើរត្រឡប់មកដល់ប្រទេសថៃវិញហើយ បន្ទាប់ពីរស់នៅនិរទេសខ្លួនឯងនៅឯបរទេសអស់រយៈពេលជាង ១៥ឆ្នាំមកនេះ។ លោក ថាក់ស៊ីន បានធ្វើដំណើរទៅដល់អាកាសយានដ្ឋាន Don Mueang នៃទីក្រុងបាងកក…
Read More »