Cambodia News
-
ព័ត៌មានជាភាសាខ្មែរ
កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នឹងធ្វើឱ្យជីវភាពគ្រួសារក្រីក្រ មានភាពប្រសើរឡើង
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ យុវជន និងអាណាព្យាបាលនៃគ្រួសារក្រីក្រនិងងាយរងហានិភ័យ និងអាជ្ញាធរមូលដ្ឋានបានសម្តែងការពេញចិត្ត ជាខ្លាំងចំពោះ «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ដែលត្រូវបានប្រមុខរាជរដ្ឋាភិបាលប្រកាសអនុវត្តជាផ្លូវការចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣មក ដោយពួកគាត់ជឿជាក់ថា ក្រោយការរៀនចប់វគ្គបណ្តុះបណ្តាលដោយមិនគិតថ្លៃនេះហើយយុវជនគ្រួសារក្រីក្រនឹងមានជំនាញពិតប្រាកដមួយ និងអាចរកចំណូលសមរម្យសម្រាប់ផ្គត់ផ្គង់គ្រួសារទៀតផង។ មានមុខរបរជាអ្នករត់ម៉ូតូកង់បី និងជាប្រជាពលរដ្ឋកាន់បណ្ណសមធម៌រស់នៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦…
Read More » -
ព័ត៌មានជាភាសាខ្មែរ
ឯកឧត្តម ប៉ែន បូណា ៖ សន្តិភាព និងសុខដុមរមនាខាងសាសនាគឺជា «ទ្រព្យព្រេងទ្រព្យសំណាង» របស់កម្ពុជា
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ បច្ចុប្បន្ននេះ ពិភពលោកកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងពីសង្គ្រាម ឬជម្លោះប្រដាប់អាវុធ ឬអំពើហិង្សា ដែលកើតមានឡើងជាច្រើនកន្លែងនិងពិបាកដោះស្រាយ។ បញ្ហាដ៏ក្តៅគគុកនិងដ៏គ្រោះថ្នាក់ទាំងនោះមានឫសគល់ចេញពីមនោគមន៍វិជ្ជាជ្រុលនិយមដែលជួនកាលបង្កប់នៅក្នុងនយោបាយនិងជួនកាលនៅក្នុងសាសនា។ ផលវិបាកអវិជ្ជមានរបស់វាជះឥទ្ធិពលកាន់តែធំឡើងៗដល់ពិភពលោកទាំងមូល។ ក្រឡេកមកមើលកម្ពុជា សន្តិភាពដែលរកបានដោយលំបាកកំពុងចាក់ឫសកាន់តែជ្រៅនៅទូទាំងប្រទេសក្រោមការការពារនិងពូនជ្រុំយ៉ាងយកចិត្តទុកដាក់និងម៉ឺងម៉ាត់បំផុតពីថ្នាក់ដឹកនាំតាំងពីសម័យសម្តេចតេជោ ហ៊ុន សែន រហូតដល់សម័យសម្តេចធិបតី ហ៊ុន ម៉ាណែត។ សុខដុមរមនាខាងសាសនាក៏កើតមានពេញផ្ទៃប្រទេសដែលធ្វើឱ្យកម្ពុជាទទួលបានការកោតសរសើរនិងចាត់ទុកជាប្រទេសដ៏ក្សេមក្សាន្តនិងជាគំរូនៃការរស់នៅជាមួយគ្នាដោយឥតមោះហ្មងរវាងសហគមន៍សាសនា…
Read More » -
ព័ត៌មានជាភាសាខ្មែរ
ស្ថានភាពធាតុអាកាស នៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣
សារព័ត៌មាន Cambodia News/ ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយបញ្ជាក់ថា ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិន នៅតែបន្តលាតសន្ធឹងមកលើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបង្កើនល្បឿនបក់ពីបង្គួរទៅខ្លាំង។
Read More » -
ព័ត៌មានជាភាសាខ្មែរ
ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ នឹងមានទូកចូលរួមប្រកួតសរុបចំនួន ៣៣៨ទូកមកពីបណ្តារាជធានី-ខេត្ត
សារព័ត៌មាន Cambodia News/ ភ្នំពេញ៖ ឯកឧត្តម ឈិន កេតនា អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិបានបញ្ជាក់ក្នុងកិច្ចប្រជុំអន្តរក្រសួង«ស្តីពីការត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣» ថាសម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នេះនឹងមានទូកចូលរួមប្រណាំងប្រជែងសរុប…
Read More » -
ព័ត៌មានជាភាសាខ្មែរ
សម្ដេចធិបតី ៖ ប្រជាពលរដ្ឋត្រូវចំណាយមធ្យម២៥០ដុល្លារ ក្នុងមួយឆ្នាំ ទៅលើបញ្ហាសុខភាព ករណីមិនមានរបបថែទាំសុខភាព
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងឲ្យដឹងថា ក្នុងករណីកម្មករនិយោជិក ឬប្រជាពលរដ្ឋ មិនមានរបបថែទាំសុខភាព ជាមធ្យមត្រូវចំណាយថវិកា ២៥០ដុល្លារ ក្នុងរយៈពេលមួយឆ្នាំ ទៅលើបញ្ហាសុខភាព។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះនៅក្នុងពិធីប្រកាសឲ្យអនុវត្តជាផ្លូវការ…
Read More » -
ព័ត៌មានជាភាសាខ្មែរ
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ផ្លូវជាតិលេខ៥នឹងជំរុញវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជាឲ្យកាន់តែខ្លាំង
សារព័ត៌មាន Cambodia News/ ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ផ្លូវជាតិលេខ៥ នឹងជំរុញវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជាឲ្យកាន់តែខ្លាំងថែមទៀតដែលនឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង ។
Read More » -
ព័ត៌មានជាភាសាខ្មែរ
សាធារណជនភ្ញាក់ផ្អើល ខណដែលម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ KP (ម៉ន ដាននី) បង្ហោះសារលែងលះលើបណ្តាញហ្វេសប៊ុក
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ សាធារណជន ពិសេសអតិថិជនរបស់ក្រុមហ៊ុន KP (ម៉ន ដានី) មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណដែលលោក ឃុន ថាវង្ស ផងផាន ដែលគេស្គាល់ថាជាស្វាមីលោកស្រី ម៉ន ដានី ទាំងពីរនាក់ជាម្ចាស់ក្រុមហ៊ុនអលនទ្រព្រ KP…
Read More » -
ព័ត៌មានជាភាសាខ្មែរ
សម្តេចធិបតី៖ រាជរដ្ឋាភិបាលនីកាលទី៧ នឹងផ្តោតសំខាន់លើការធ្វើទំនើបកម្មទ័ពពិសេស រួមទាំងកងទ័ពជើងទឹក
សារព័ត៌មាន Cambodia News/ ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីកាលទី៧ នឹងផ្តោតសំខាន់លើការធ្វើទំនើបកម្មទ័ពពិសេស រួមទាំងកងទ័ពជើងទឹកផងដែរ ដោយអនុវត្តតាមគោលនយោបាយការពារជាតិរបស់កម្ពុជា។
Read More » -
ព័ត៌មានជាភាសាខ្មែរ
សម្តេចតេជោ ហ៊ុន សែន រំលឹកពីការឈឺចាប់ ដែលមិនអាចបំភ្លេចបាន នៃការបាត់បង់កូនប្រុស «ហ៊ុន កំសត់»
សារព័ត៌មាន Cambodia News/ ភ្នំពេញ៖ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ជាខួបទី៤៧ឆ្នាំនៃការស្លាប់របស់កូនប្រុស សម្តេចតេជោ ហ៊ុន សែន ឈ្មោះ «ហ៊ុន កំសត់», សម្តេចតេជោ ហ៊ុន សែន នៅព្រឹកនេះសម្តេចបានបង្ហោះសាររំលឹកដល់ការឈឺចាប់ មិនអាចបំភ្លេចបាន នៃការស្លាប់យ៉ាងវេទនារបស់កូនប្រុស។
Read More » -
ព័ត៌មានជាភាសាខ្មែរ
សម្តេចធិបតី៖ សន្តិភាព និងការបង្រួបបង្រួមជាតិ គឺជាអ្វីដែលអ្នកជំនាន់ក្រោយ ត្រូវតែថែរក្សាឱ្យបាន
សារព័ត៌មាន Cambodia News/ ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបញ្ជាក់ថា សន្ដិភាព និងការបង្រួបបង្រួមជាតិ គឺជាការរកបានដោយលំបាកបំផុត ដែលសមិទ្ធផលទាំងនេះ ក៏បានកើតចេញពីការលះបង់នូវសាច់ស្រស់ឈាមស្រស់ របស់យោធិនជំនាន់មុនរបស់កម្ពុជា ដែលអ្នកជំនាន់ក្រោយ ត្រូវតែថែរក្សាឱ្យបាន។ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស (៩ វិច្ឆិកា…
Read More »