រដ្ឋាភិបាល​ឥណ្ឌា​ចង់​បំបាត់​អំពើ​ពុក​រលួយ​

រដ្ឋាភិបាល​ឥណ្ឌា​បាន​ធ្វើ​កម្ម​វិធី​មួយ​ដោយ​ បង់​ប្រាក់​រាប់​ពាន់​លាន​ ដុល្លារ​ពី​ប្រាក់​សង្គម​កិច្ច​ឲ្យ​ទៅ​ពល​រដ្ឋ​ក្រី​ក្រ​ដោយ​ផ្ទាល់​ ដែល​ជា​ការ​ប៉ុន​ប៉ង​មួយ​ក្នុង​ការ​លប់​បំបាត់​អំពើ​ពុក​រលួយ​នៅ​ក្នុង​ ប្រទេស។

នៅ​ក្នុង​កម្មវិធី​នេះ​ ប្រាក់​សុខុមាល​ភាព​ពល​រដ្ឋ​នឹង​ត្រូវ​ផ្ទេរ​បញ្ចូល​ទៅ​ក្នុង​គណ នី​ធនាគារ​ របស់​អ្នក​ទទួល​ដោយ​ផ្ទាល់​ ដើម្បី​ចៀស​វាង​ពី​ការ​លួច​កេង​ប្រវ័ញ្ច​ពី​មន្រ្ដី​ពុក​រលួយ។

ប៉ុន្ដែ ​អ្នក​រិះ​គន់​និយាយ​ថា កម្មវិធី​នេះ​អាច​ពិបាក​នឹង​អនុវត្ដ​ដោយ​ហេតុ​ថា ពល​រដ្ឋ​ក្រី​ក្រ​ជា​ច្រើន​នៅក្នុង​ប្រទេស​ឥណ្ឌា​គ្មាន​គណនី​នៅ​ក្នុង​ ធនាគារ​នោះ​ទេ៕ (Radio Australia)

Related Articles

Back to top button
Close
Close