ការដួលសន្លប់កម្មករនៅ​ខេត្ត​ព្រះសីហនុបណ្តាល​មក​ពីពុលថ្នាំគីមី

កាលពី​ថ្ងៃ​ទី​១៣​ ​កុម្ភៈ​ ​២០១២ លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​ចុះ​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់ នៅ​រោងចក្រ​កាត់ដេរ ណាន​គូ នៅ​ខេត្ត​ព្រះសីហនុ។

លោក ជា មុនី បានឲ្យដឹងថា  តាម​ការ​សន្និដ្ឋាន​ដំបូង​​ យើង​ឃើញថា កម្មករ​ភាគច្រើន ដែល​បាន​ដួលសន្លប់  គឺ​ ដោយសារ​តែ​ជាតិពុល​។ ម្យ៉ាងទៀត រោងចក្រ​កាត់ដេរ ណាន​គូ  មាន​ដំបូង​ស័ង្កសី ទាប ដែល​អាច​ជា​កត្តា​មួយទៀត នាំឲ្យ​កម្មករ​ថប់ដង្ហើម ដួល​សន្លប់​ផង​ដែរ​​។​

សហជីព​កម្មករ​របស់​លោក​ជាមុនី បាន​ប្រកាស​នៅថ្ងៃទី១៤ ​កុម្ភៈ ​២០១២ ថា កម្មករ​រោង​ចក្រ​កាត់ដេរ ណានគូ ​ ដួលសន្លប់នោះ គឺ​បណ្តាលមក​ពីការ​ពុល​ថ្នាំសម្លាប់សត្វល្អិត ក្នុង​រោង​ចក្រ​។ ​មកដល់​ព្រឹក​នេះស្ត្រី​កម្មករ​ភាគច្រើន ដែល​បាន​ដួល​សន្លប់​បាន​ចេញ​ពី​មន្ទីរពេទ្យ​ជា​បណ្តើរ​ៗ នៅសល់​តែ​​អ្នក​ដែល​មាន​អាការៈ​ធ្ងន់ធ្ងរ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​៕​

Related Articles

Back to top button
Close
Close