ចិន​​​សម្ពោធ​​​​​​ផ្លូវ​​​រថភ្លើង​​​ល្បឿន​​​លឿន​​ មាន​​ប្រវែង​​វែង​​បំផុត​​ លើ​​ពិភពលោក

ផ្លូវ​រថ​ភ្លើងល្បឿន​លឿន និងមាន​ប្រវែងជិត​ ៣​០០០​ គីឡូម៉ែត្រ ​វែង​ ​ជាងគេ​បំផុត​​​​លើពិភពលោក ផលិត​ដោយ​ប្រទេស​ចិន​ នឹង​​សម្ពោធ​​​ដាក់​អោយ​ប្រើប្រាស់ នៅ​ថ្ងៃ​ពុធនេះ​​។ ផ្លូវ​នេះ​ភ្ជាប់​ពី​ទីក្រុង​ប៉េកាំង​ទៅ​​​កាន់​ក្រុង​កង់តុង​​ស្ថិតនៅ​​​ភាគ​ខាង​ ត្បូង​​ប្រទេស​ចិន។ ចិន​បង្ហាញ​​​មោទនភាព​ ដាក់​អោយ​ប្រើប្រាស់​ ផ្លូវ​រថភ្លើង​ថ្មី​​ នៅ​ថ្ងៃ​ទី​ ២៦​ធ្នូ​នេះ ដើម្បី​រំលឹក​ដល់​ថ្ងៃ​កំណើត​របស់​លោក​​​ ម៉ៅ​ សេទុង​ ដែល​ជា​បិតា​បង្កើត​សាធារណរដ្ឋ​ចិន។ ផ្លូវ​​រថ​ភ្លើង​នេះ​​ នឹង​សំរួល​ការ​ធ្វើ​ដំណើរ​របស់​ប្រជា ជន ចិន​ រាប់​រយ​លាន​នាក់ ក្នុងទិវា​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​ខាង​មុខ​នេះ​។

ពីរពាន់​ពីររយ​កៅ​សិប​ប្រាំបី​គីឡួម៉ែត្រគឺ​ជា​ប្រវែងផ្លូវ​​​រថភ្លើង​​ល្បឿន​លឿនរបស់ ​​ប្រទេស​ចិន​​ ធ្វើអោយ​ក្រុង​ ប៉េកាំង​​​កាន់​កាប់​តំណែង​​ជាអ្នក​​បង្កើត​​​​​ផ្លូ​វ​រថភ្លើង​ល្បឿន​លឿន ​មានប្រវែង​វែងជាង​គេបំផុត​ ​​​លើពិភពលោក។

ជាមួយ​នឹង​ល្បឿនរថ​ភ្លើង​​​​មធ្យម​​ ៣០០​គីឡូម៉ែត្រ​ ក្នុង​មួយ​ម៉ោង​ ​​​ប្រជាជន​ចិន​អាច​ធ្វើ​ដំណើរ​ ពី​​ភាគ​ខាង​ជើង​ ទៅ​កាន់​ភាគ​ខាង​ត្បូង​ប្រទេស ​ត្រឹម​តែ​ ៨​ ម៉ោង​ប៉ុណ្ណោះ ដែល​កាលពីមុន​ គេ​ត្រូវ​ចំណាយ​ពេល​ រហូត​ដល់​ទៅ ២២ម៉ោង។​

ផ្លូវ​រថភ្លើង​​​ដ៏វែង​នេះ មាន​ស្ថានីយ ៣៥​កន្លែង​ កាត់​តាម​ ​ក្រុង​​ធំៗសំខាន់ៗ​​​ ដូច​ជា​​ ក្រុង​ សិនជូ វូហាន​ និង​ចាំង​ស្ហា ជាដើម។ ក្រសួង​គមនាគមន៍​ផ្លូវ​ដែក​របស់​ចិន​ បាន​ប្រកាស​ដោយ​មោទនភាព​ថា នេះ​ជា​​បច្ចេកទេស​ ​​មាន​លក្ខណៈ​ខ្ពស់​បំផុត​ក្នុង​ពិភពលោក។

គេ​ប្រមើល​មើល​ថា ជាមួយ​នឹង​គមនាគមន៍​​​​ថ្មី​នេះ ​ចិន​​នឹង​ធ្វើ​ការ​​​​ ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​រក្សា​​សុវត្ថិភាព​ របស់​អ្នក​​ដំណើរ។ ក្រុង​ប៉េកាំង​​​ ធ្លាប់​មាន​​បទ​​ពិសោធន៍​ជូរចត់​ ដោយ​កាល​ពី​ឆ្នាំ​ ២០១១​ ​រថភ្លើង​ល្បឿន​លឿន​ ចំនួន​ពីរ​​គ្រឿង​​ បាន​​បុក​ទង្គិច​គ្នា ធ្វើអោយ​អ្នកដំណើរ​ ៤០​នាក់​បាត់បង់​ជីវិត។ គ្រោះថ្នាក់​រថភ្លើង​នេះ​ បាន​ដាក់​ទណ្ឌកម្ម​ធ្ងន់​ដល់​ ទី​ផ្សារ​ឧស្សាហកម្ម​​ផ្លូវដែក​ប្រទេស​ចិន​ នៅ​​ក្រៅ​ប្រទេស។ ជាមួយ​នឹង​បទ​ពិសោធន៍​​នេះ​ ក្រុង​ប៉េកាំង​ បាន​ដាក់​អោយ​មាន​នូវ​ប្រព័ន្ធ​ការ​ពារ​ និង​វិធាន​​ការ​​ការ​ពារ​​បន្ទាន់​​ ក្នុង​គមនាគមន៍​ផ្លូវ​ដែក​៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close