រថ​យន្ដ​ពីរ​គ្រឿង​បុក​គ្នា​បណ្ដាល​ឱ្យ​រង​បួស​ស្រាល​ម្នាក់​

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ធ្នូ ២០១២ វេលាម៉ោង១១និង៣០នាទី មានករណីគ្រោះថ្នាក់ ចរាចរមួយបានកើត ឡើងនៅលើកំណាត់ផ្លូវសហព័ន្ធរុស្សី ភូមិ តាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដែលបង្កឡើង ដោយរថយន្ដម៉ាកសាំយ៉ុង និងរថយន្ដម៉ាកហាយ ឡេនឌ័របុកគ្នា បណ្ដាល ឱ្យអ្នកបើករថយន្ដសាំយ៉ុងរបួសបែកក្បាល ដោយសារតែអំបែង កញ្ចក់ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា នៅវេលាម៉ោងកើត ហេតុខាងលើនេះ រថយន្ដម៉ាកសាំយ៉ុង១២ កៅអី ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2I-4001 បើកបរក្នុងទិសដៅពីជើងទៅត្បូង តាមបណ្ដោយផ្លូវលំ រួចក៏បត់ចូលមកលើផ្លូវ សហព័ន្ធរុស្សី ស្រាប់តែវាក់អឺនិងរថយន្ដ ហាយឡេនឌ័រមួយគ្រឿង ពណ៌ស ពាក់ស្លាក លេខភ្នំពេញ 2Q-7865 ដែលកំពុងបើក ក្នុងទិសដៅពីកើតទៅលិច លើកំណាត់ផ្លូវ សហព័ន្ធរុស្សី ហើយក៏ចត់ចូលផ្លូវលំនោះ បុក គ្នាតែម្ដង បណ្ដាលឱ្យអ្នកបើករថយន្ដសាំយ៉ុង រងរបួសបែកក្បាល ដោយសារតែអំបែងកញ្ចក់ ។

យ៉ាងណាក៏ដោយជនរងគ្រោះរូបនេះ និងអ្នកបើករថយន្ដហាយឡេនឌ័រ មិនត្រូវ បានសមត្ថកិច្ចបញ្ជាក់ពីអត្ដសញ្ញាណនោះ ឡើយ ។ ក្រោយកើតហេតុ គេសង្កេតឃើញ សមត្ថកិច្ចមូលដ្ឋាន ចុះមកជួយអន្ដរាគមន៍ និងសម្របសម្រួលភាគីទាំងពីរ ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close