ភាព​ចម្រូង​ចម្រាស​លើ​គោល​នយោបាយ​សំរាប់​ជន​ស្វែង​រក​សិទិ្ធ​ជ្រក​កោន​នៅ​ប្រទេស​អូស្រ្តាលី

គណបក្សប្រឆាំងអូស្រ្តាលីនិយាយថាជនភៀសខ្លួនដែលមានទិដ្ឋាការបណ្តោះ អាសន្ននោះគួរតែធ្វើការងារសំរាប់ការទទួលបាននូវប្រាក់សង្គមកិច្ចពីរដ្ឋាភិបាល ចំរុះរបស់លោក។

លោក Tony Abbott មេដឹកនាំគណបក្សប្រឆាំងអូស្រ្តាលីក៏បានប្រកាសថា លោក នឹងកាត់បន្ថយការទទួលយកជនភៀសខ្លួនមនុស្សធម៌ចំនួន ៦ពាន់នាក់ក្នុងមួយ ឆ្នាំ។

លោក Tony Abbott មានប្រសាសន៍ថា ការកាត់បន្ថយនេះនឹងជួយសន្សំប្រាក់ ចំនួន១ពាន់៣រយលានដុល្លារក្នុងរយៈពេល៤ឆ្នាំហើយនេះក៏ជាការជួយកាត់បន្ថយ ការ រត់ ពន្ធមនុស្សផងដែរ។

លោក Tony Abbott ក៏បានបន្ថែមទៀតថា ផែនការផ្តល់ទិដ្ឋាការបណ្តោះ អាសន្នរបស់គណបក្ស Labor បច្ចុប្បន្នដែលជនភៀសខ្លួនមិនមានសិទ្ធិ ធ្វើការនោះគឺជាវិធីខុស ឆ្គងមួយ។

លោក Bob Carr រដ្ឋមន្រ្តីក្រសួងការបរទេសអូស្រ្តាលីបានឆ្លើយតបទៅកាន់ លោកTony Abbott វិញថាកិច្ចសម្របសម្រួលផ្លាស់ប្តូរជនភៀសខ្លួនទៅ កាន់ប្រទេស ម៉ាឡេស៊ីគួរតែបានទទួលការគ្រាំទ្រ៕ (Radio Australia)

Related Articles

Back to top button
Close
Close