អូស្រ្តាលី​ពន្យារ​​ជំនួយ​បរទេស

រដ្ឋាភិបាលអូស្រ្តាលីបានបញ្ជាក់ថា ខ្លួននឹងពន្យារពេលកម្មវិធីជំនួយបរទេស មួយចំនួន ដោយសាររដ្ឋាភិបាលត្រូវការប្រាក់៣៧៥លានដុល្លារសម្រាប់ចំណាយ ទៅលើ ការរស់នៅរបស់ជនស្វែងរកសិទ្ធិជ្រកកោនដែលកំពុងរស់នៅលើទឹកដី នៃប្រទេសអូស្រ្តាលី។

លោកស្រី Julie Bishop អ្នកនាំពាក្យរបស់គណបក្សប្រឆាំងមានប្រសាសន៍ថា រដ្ឋាភិបាលត្រូវតែ រៀបរាប់យ៉ាងលម្អិតថាតើកម្មវិធីជំនួយបរទេសណាខ្លះនឹង មានការប៉ះ ពាល់។

លោក Bob Carr រដ្ឋមន្រ្តីក្រសួងការបរទេសអូស្រ្តាលីមានប្រសាសន៍ថាលោក មិនអាចធានាបានទេថា នឹងមិនមានផលប៉ះពាល់ថែមទៀតដល់ជំនួយបរទេសនៅ ក្នុងឆ្នាំនេះ។

លោក មានប្រសាសន៍បន្ថែមទៀតថាការផ្តល់ជំនួយដល់ជនស្វែងរកសិទ្ធិ ជ្រក កោននៅក្នុងប្រទេសអូស្រ្តាលី គឺមិនមានភាពខុសប្លែកអ្វីពីការផ្តល់ជំនួយ ហរិញ្ញវត្ថុសម្រាប់ជំរុំជនភៀសខ្លួននៅក្រៅប្រទេសនោះទេ៕

(Radio Australia)

Related Articles

Back to top button
Close
Close