សម្តេច​តេជោ ​ហ៊ុន ​សែន​ ប្រកាស​អភិវឌ្ឍន៍​ផ្លូវ​ចាក់​កៅ​ស៊ូ​ចំនួន​៦​គំ​រោង​ និង​ផ្លូវ​លំ​ចំនួន​២​គំរោង​សម្រាប់​ខេត្ត​ព្រៃ​វែង​

ព្រៃវែង៖ នៅក្នុង ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៨ប្រវែង១០៩ គីឡូម៉ែត្រ  និងផ្លូវខ្នែងចំនួន២ខ្សែផ្សេង ទៀតប្រវែងជាង២៤គីឡូម៉ែត្រនៅខេត្តព្រៃវែងកាលពី ព្រឹកថ្ងៃទី២២ខែវិច្ឆិកានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសផងដែរអំពីគម្រោងអភិវឌ្ឍន៍ផ្លូវចាក់កៅស៊ូចំនួន៦គម្រោងនិងផ្លូវលំចំនួន២គ ម្រោងផ្សេងទៀត ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៨។

នាឱកាសនោះលោក ត្រាំ អ៊ីវតឹក រដ្ឋម ន្ត្រីក្រសួងសាធារណការ នឹងដឹកជញ្ជូនបានបញ្ជាក់ថា សមិទ្ធផលដែលសម្ពោធរួមគ្នាបើក ឱ្យប្រើប្រាស់ក្នុងថ្ងៃនេះ ទី១-ជាគំរោងសាងសង់ឡើងវិញផ្លូវ ជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់អន្លង់ជ្រៃ(ព្រំប្រទល់កម្ពុជា-វៀតណាម) ប្រវែង១០៩គីឡូម៉ែត្រ មានសាងសង់ស្ពានចំនួន២៨កន្លែង ប្រវែងសរុប២,៥៦ម៉ែត្រ    ទទឹង១១ម៉ែត្រនិងលូចំនួន២៦១ កន្លែង ប្រវែងសរុប៤.៤៨៩ម៉ែត្រ ចំណាយថវិកាប្រមាណ៧១,៥១    លានដុល្លារអាមេរិក ដែលបញ្ចប់ការសាងសង់ពីថ្ងៃទី០៤ កក្កដា ឆ្នាំ២០១១។ ២-គំរោងសាងសង់ផ្លូវខ្នែង ផ្លូវជាតិ លេខ៨-១ ចាប់ពីក្របៅ(គីឡូម៉ែត្រ លេខ៩៧+៦០០) ដល់ម៉ឺនជ័យ     (ព្រំប្រទល់កម្ពុជា-វៀតណាម) និងផ្លូវបន្ត ផ្លូវជាតិលេខ៨-២(គីឡូម៉ែត្រលេខ១០៤+៧៨០)ពីអន្លង់ជ្រៃ ដល់ផ្សារស្ទឹង (ពញាក្រែក ផ្លូវជាតិលេខ៧) ប្រវែង សរុប២៤,១៦គីឡូម៉ែត្រ ថវិកាប្រមាណ១៤,៨០    លានដុល្លារអាមេរិកដែលបញ្ចប់ការសាងសង់ ពីថ្ងៃទី១២ សីហា ឆ្នាំ២០១២ក្រោមកម្ចីឥណទានសម្បទាន របស់សាធារណរដ្ឋប្រជាមានិតចិននិងថវិកាបដិភាគមួយចំនួនរបស់ រាជរដ្ឋាភិបាល សំរាប់ការដោះមីនយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនិងដោះស្រាយផលប៉ះពាល់ អនុវត្ដការសាងសង់ដោយ ក្រុមហ៊ុនសំណង់ចិនសៀងហៃគ្រុបនិងត្រួតពិនិត្យបច្ចេកទេសដោយ ក្រុមហ៊ុនចិនក្វាងចូវវ៉ានអាន។

មានប្រសាសន៍ក្នុងពិធីនោះសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ផ្លូវជាតិលេខ៨នេះ ជាការផ្តួចផ្តើមកសាងឡើង ដោយរូបសម្តេចនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញមកកាន់ តំបន់ទាំងនេះ រហូតមានការតែងនូវបទចំរៀងមានចំណងជើងថា ចំណងដៃស្ពានព្រះគន្លង។សម្តេចបញ្ជាក់ថា ជាមួយនឹងសមិទ្ធផលផ្លូវជាតិលេខ៨ ប្រវែង១០៩គីឡូម៉ែត្រ និងផ្លូវខ្នែង២ខ្សែទៀត ប្រវែងជាង២៤គីឡូម៉ែត្រ ដែលសម្ពោធនៅថ្ងៃនេះ គឺយើងនៅបន្តទៅទៀតនូវការកសាងទាំងឡាយនៅក្នុងខេត្តព្រៃវែងក៏ ដូចជានៅតំបន់ដទៃៗទៀត។ សម្តេចបញ្ជាក់ថា សម្តេចធ្លាប់បានសុំពីរដ្ឋាភិបាលចិនសំរាប់កសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់នេះ គឺមិនតិចជាង៤០០គីឡូម៉ែត្រ ទេ ក្នុងមួយឆ្នាំៗសំរាប់កសាងផ្លូវលំចាក់កៅស៊ូហើយសម្តេចបញ្ជាក់ថា ថ្វីត្បិតមានឈ្មោះជាផ្លូវលំដែលស្តង់ដាទទឹងត្រឹម៦ម៉ែត្រនោះ ប៉ុន្តែទោះជាយ៉ាងណាផ្លូវលំចាក់កៅស៊ូនេះ គឺមានទំហំប៉ុនផ្លូវជាតិ កាលពីអតីតកាល។ សម្តេចបានប្រកាសគំរោងអភិវឌ្ឍន៍កសាងផ្លូវលំចាក់កៅស៊ូចំនួន៦ គំរោងនិងផ្លូវលំក្រាលគ្រួសក្រហមចំនួន២គំរោងក្នុងនោះគឺគំរោង ផ្លូវកៅស៊ូទី១ គឺផ្លូវខេត្តលេខ៣៨៧ ចាប់ពីបំបែកផ្លូវជាតិលេខ៨ ត្រង់ផ្សារកំចាយមា ដល់ព្រំប្រទល់ស្រុកអូរាំងឪ ស្រុកកំចាយមា កាត់តាមទីរួមស្រុកកញ្រ្ជៀចមានប្រវែង២៥គីឡូម៉ែត្រ,ដូច្នេះមាន៣ ស្រុកដែលទទួលបាននូវផលប្រយោជន៍ពីផ្លូវនេះ អនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង។ទី២.គំរោងផ្លូវចាក់កៅស៊ូកំណាត់ផ្លូវ ពីវត្តជាងឡាង ឃុំជាងឡាង ស្រុកស្វាយអន្ទរ បំបែកពីផ្លូវជាតិលេខ៨ត្រង់គីឡូម៉ែត្រ លេខ៨៦បូក៨០០ទៅដល់ស្រុកបាភ្នំប្រវែង២៧គីឡូម៉ែត្រ កន្លះនិងផ្លូវខ្នែងពីឃុំអង្គរទ្រេតទៅដល់ផ្លូវជាតិលេខ៦ត្រង់ ផ្សារស្វាយអន្ទរមានប្រវែងជាង៥គីឡូម៉ែត្រ,និងផ្លូវខ្នែងត្រង់ទឹក ថ្លាបត់ស្តាំភ្ជាប់ទៅផ្លូវជាតិលេខ៣៤១ ក្នុងឃុំភៀច ស្រុកបាភ្នំ មាន ប្រវែង៥គីឡូម៉ែត្រ ៧០០ម៉ែត្រ អនុវត្តដោយកងវិស្វកម្មក្រសួងការពារជាតិរបស់ឧត្តមសេនីយ៍ ប៊ូ ផាន់សារី,គំរោងទី៣ជាគំរោងជួសជុលកំណាត់ផ្លូវលេខ៣១១ ពីបំបែកផ្លូវជាតិលេខ១ត្រង់កអណ្តើកទៅដល់ទីរួមស្រុកបាភ្នំប្រវែង ២៧,១គីឡូម៉ែត្រ ដោយមានស្ពានបេតុង៣កន្លែង ដាឡូ៤កន្លែងនិងលូបេតុង៥៤កន្លែង អនុវត្តដោយអង្គភាពផ្លូវថ្នល់នៃនាយកដ្ឋានផ្លូវថ្នល់ ក្រសួងសាធារណការនិងដឹកជញ្ជូន។

សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៨។

ទី៤.ជាគំរោងជួសជុលកំណាត់ផ្លូវពីទីរួម ស្រុក មេសាង ភ្ជាប់ទៅផ្លូវលេខ៣១១ ត្រង់ឃុំរាក់ជៃ ប្រវែង១៧គីឡូម៉ែត្រ អនុវត្តដោយវិស្វកម្មក្រសួងការពារជាតិ របស់ឧត្តមសេនីយ៍ ប៊ូ ផាន់សារី។ ទី៥.គំរោង ជួសជុលកំណាត់ផ្លូវពីភូមិស្វាយ ក្រខំ ទៅភូមិសំបូរ ប្រវែង៤គីឡូម៉ែត្រ និងកំណាត់ផ្លូវពីស្ពាន អណ្តូងប្រេង ទៅឃុំក្របៅ ប្រវែង៣គីឡូម៉ែត្រ បន្តទៅប្រឡាយសម្តេចអគ្គមហាធម្ម ពោធិសាល ជា ស៊ីម ស្ថិតនៅក្នុងស្រុកកំចាយមា អនុវត្តដោយវិស្វកម្មក្រសួងការពារជាតិ របស់ឧត្តមសេនីយ៍ គង់ អៀង ,ទី៦គំរោងជួសជុលកំណាត់ផ្លូវ លេខ៣១១ចាប់ពីគីឡូម៉ែត្រ ២៤បូក៧៥០ ទៅដល់ផ្លូវជាតិលេខ១១ឃុំធាយ-កែងស្នេហ៍ ប្រវែង៤គីឡូម៉ែត្រ ៨០០ម៉ែត្រស្ថិតក្នុងស្រុកបាភ្នំ អនុវត្តដោយនាយកដ្ឋានផ្លូវថ្នល់នៃក្រសួងសាធារណការ ដែលគំរោងទាំង៦នេះ ជាគំរោងផ្លូវចាក់កៅស៊ូ។ ក្រៅពីនេះ នៅមាន២គំរោងទៀតជាផ្លូវលំក្រាលគ្រួសក្រហម ដែលនៅថ្ងៃក្រោយក៏ស្ថិតក្នុងគំរោងចាក់កៅស៊ូផងដែរក្នុងនោះមាន ១ខ្សែប្រវែង៣៧គីឡូម៉ែត្រ ចាប់ពីស្រុកកញ្ជ្រៀច ទៅដល់ផ្លូវលេខ៣៧០ ក្នុងស្រុកកំចាយមា អនុវត្តដោយវិស្វកម្ម ក្រសួងការពារជាតិរបស់ឧត្តមសេនីយ៍ ប៉ូ ផាន់សារី,និងគំរោងមួយទៀតគឺផ្លូវលេខ៣៨៦ក្រាលគ្រួសក្រហមប្រវែង ២៩គីឡូម៉ែត្រ បំបែកពីផ្លូវជាតិលេខ៨ត្រង់ផ្សារជ្រៃ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ទៅដល់ទីរួមស្រុកមេសាង អនុវត្តដោយកងវិស្វកម្មរបស់ឧត្តមសេនីយ៍ គង់ អៀង។ ដូច្នេះនៅក្នុងខេត្តនេះនឹងទទួលបានទាំងផ្លូវចាក់កៅស៊ូ និងផ្លូវមិនចាក់កៅស៊ូ ប្រវែងសរុប១៨៥គីឡូម៉ែត្រ កន្លះ និងស្ពានបេតុងចំនួន៣កន្លែង។ ដូច្នេះ ចំពោះផ្លូវចាក់កៅស៊ូមានប្រវែងសរុបជាង១០០គីឡូម៉ែត្រ។ ជាមួយនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រីក៏បានយកឱកាសនេះលើកឡើងអំពីជោគជ័យប្រកបដោយ មោទនភាពដែលកម្ពុជាបានដឹកនាំ កិច្ចប្រជុំកំពូលលើកទី២១ និងកិច្ចប្រជុំពាក់ព័ន្ធ ព្រមទាំងកិច្ចពិភាក្សាជាមួយបណ្តាមេដឹកនាំធំៗ ហើយសម្តេចបញ្ជាក់ថា ក្នុងនាមជា ប្រធានអាស៊ានសម្តេចសូមស្វាគមន៍ចំពោះបទឈប់បាញ់នៅមជ្ឈឹមបូព៌ា រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលបានប្រកាសឈប់បាញ់កាលពីយប់មិញនេះ។ ជាមួយនេះ សម្តេចក៏បានយកឱកាសនេះថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋកម្ពុជា ទាំងអស់ ដែលបានគាំទ្រកម្ពុជាធ្វើជាប្រធានអាស៊ាន ដឹកនាំដំណើរការដោយជោគជ័យ ហើយសម្តេចគូសបញ្ចាក់ថាប្រធានអាស៊ានគឺមិនមែនតែចំពោះសម្តេច ម្នាក់ទេ គឺខ្មែរទាំងអស់គ្នា ដូច្នេះគប្បី  យើងត្រូវមានមោទនភាពទាំងអស់គ្នា។ ក្រៅពីនេះ សម្តេចក៏បានអបអរចំពោះជោគជ័យនៃមហាសន្និបាតបក្សកម្មុយនីសចិន និងបានអបអរចំពោះលោក ស៊ី ជីនភីង ដែលបានជាប់ក្នុងតំណែងជាអគ្គលេខាបក្សកម្មុយនីសចិន ហើយតំណែងនេះ លោកស៊ី ជីងភីង នឹងធ្វើជាប្រធានាធិបតីចិន សំរាប់អាណត្តិថ្មី។

ដោយ៖ ភារុណ

Related Articles

Back to top button
Close
Close