អ្នក​អប់​រំ​អំ​ពាវ​នាវ​ឲ្យ​រដ្ឋា​ភិបាល​អូស្រ្តាលី​ទប់​ស្កាត់​ការ​ផ្សព្វ​ផ្សាយ​គ្រឿង​ស្រវឹង

អ្នកអប់រំបានអំពាវនាវដល់រដ្ឋាភិបាល អូស្ត្រាលីឲ្យធ្វើច្បាប់គ្រប់គ្រងការផ្សព្វ ផ្សាយពាណិជ្ជកម្ម តាមរយៈប្រព័ន្ធអ៊ិនធើរណិតដើម្បីការពារយុវវ័យពីការផ្សព្វ ផ្សាយគ្រឿងស្រវឹង។

បើតាមសាកលវិទ្យាល័យ Wollongong បានឲ្យដឹងថាការឲ្យខាងផ្នែកឧស្សាហ កម្មធ្វើច្បាប់ត្រួតពិនិត្យ ខ្លួនឯងមិនអាចដំណើរការដោយជោគជ័យនោះទេ ហើយ យុវវ័យដែលមានអាយុក្រោម១៨ឆ្នាំអាចមើលឃើញនូវការផ្សាយពាណិជ្ជកម្មគ្រឿង ស្រវឹងបានយ៉ាងងាយ ស្រួលតាមគេហទំព័រផ្សេងៗ។

អ្នកស្រាវជ្រាវលោកស្រី បណ្ឌិត Sandra Jones បានមានប្រសាសន៍ថាយុវវ័យដែល បានមើលការផ្សព្វផ្សាយពីគ្រឿង ស្រវឹងមានទំនោរក្នុងការសេពគ្រឿងស្រវឹង នៅ វ័យក្មេងក្នុង បរិមាណច្រើនទៀតផង។

លោកស្រីបានបន្តទៀតថារដ្ឋាភិបាលគួរតែបោះជំហានធ្វើការងារ នេះដើម្បីការពារ យុវវ័យ៕ (Radio Australia)

Related Articles

Back to top button
Close
Close