ប៉ូលិសហ្វ៊ីលីពីនឃុំខ្លួនជនសង្ស័យភេរវករ៣នាក់
ប៉ូលិសនៅប៉ែកខាងត្បូងប្រទេសហ្វ៊ីលីពីន បានឃុំខ្លួនមនុស្ស៣នាក់ ដែលមាន ទំនាក់ទំនងនឹងក្រុមភេរវករ Abu Sayyaf ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា ដោយធ្វើឲ្យពួកគេមិនអាចដាក់គ្រាប់បែកវាយប្រហារបាន។
នៅក្នុងសេចក្ដីប្រកាសមួយ ប៉ូលិសនិយាយថា ភ្នាក់ងារស៊ើបការសម្ងាត់ស្ទាក់ ចាប់បានបុរសទាំងនេះនៅលើកោះ Basilan ដោយរឹបអូសបានម៉ូតូមួយគ្រឿង, គ្រឿងផ្ទុះ និងកាំភ្លើងដៃ។
ពួកគេនិយាយថា ជនដែលគេសង្ស័យទាំងបីនាក់នេះបានមានផែនការដាក់ គ្រាប់បែក នៅ ក្នុងតំបន់មួយក្នុងក្រុងដែលពោរពេញទៅដោយមនុស្សកកកុញ។
ក្រុម Abu Sayyaf គឺជាក្រុមជីវពលដែលគេដាក់កំហុសថាបានធ្វើការវាយ ប្រហារភេរវ កម្ម យ៉ាងសាហាវជាងគេបំផុតនៅក្នុងប្រទេសហ្វ៊ីលីពីន ។ មិនតែប៉ុណ្ណោះក្រុមនេះ ក៏នៅពីខាងក្រោយនៃសកម្មភាពចាប់ជំរិតជនបរទេសជាច្រើនបន្ដបន្ទាប់ដែលក្នុង នោះមានការចាប់ជំរិតអូស្រ្ដាលីម្នាក់កាលពីខែធ្នូ ឆ្នាំមុន៕ (Radio Australia)