នាយករដ្ឋមន្រ្ដីថៃចូលគាល់មហាក្សត្រិយានីអង់គ្លេស
មានរបាយការណ៍ថា លោកស្រី Yingluck Shinawatraនាយករដ្ឋមន្រ្តីប្រទេសថៃ នឹងចូលគាល់ព្រះមហាក្សត្រិយានីអង់គ្លេស Queen Elizabeth ក្នុងដំណើរទស្សនៈ កិច្ចរបស់លោកស្រីទៅកាន់ប្រទេសអង់គ្លេសនៅក្នុង សប្តាហ៍នេះ។
លោកស្រី Yingluck នឹងចំណាយពេលពីរថ្ងៃនៅប្រទេសអង់គ្លេស តាមការ អញ្ជើញរបស់លោក David Cameron នាយករដ្ឋមន្រ្តីអង់គ្លេស។
កាសែត The Bangkok Post ចុះផ្សាយថា លោកស្រី នាយករដ្ឋមន្រ្តី Yingluck ត្រូវបានគេផ្តល់ការអនុញ្ញាតឲ្យចូលគាល់ព្រះមហាក្សត្រិយានី Elizabeth។
នេះជាលើកទីមួយដែលនាយករដ្ឋមន្រ្តីប្រទេសថៃ បានទទួលការអនុញ្ញាត ឲ្យចូល គាល់ ព្រះមហាក្សត្រិយានី ក្នុងពេលប៉ុន្មានទសវត្សកន្លងមកនេះ។
ស្ថានទូតថៃប្រចាំនៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេសនិយាយថា ក្នុងឆ្នាំនេះ ប្រទេសអង់គ្លេសនិងប្រទេសថៃកំពុងប្រារព្ធខួប៤០០ឆ្នាំនៃទំនាក់ទំនងរវាងប្រទេស ទាំងពីរ។ លើសពីនេះទៅទៀតស្ថានទូតថៃប្រចាំនៅទីក្រុងឡុងដ៍ គឺជាស្ថានទូត ចំណាស់ជាងគេបំផុតមួយរបស់ថៃប្រចាំបណ្ដាប្រទេសនៅលើ ពិភពលោក៕ (Radio Australia)