បញ្ហានយោបាយនៅជប៉ុន
លោក Shintaro Ishihara ដែលជាអភិបាលក្រុងតូក្យូដ៏ចម្រូងចម្រាស ដែលហ៊ាន និយាយដោយមិនកោតក្រែង បានប្រកាសថា លោកនឹងលាលែងពីមុខតំណែងដើម្បី ឲ្យមានលទ្ធភាពបង្កើតបក្សនយោបាយមួយ សម្រាប់វិលចូលឆាកនយោបាយជាតិ ដើម្បីគ្រប់គ្រងកម្រងកោះមានវិវាទនៅក្នុងសមុទ្ទចិន។
កាយវិការរបស់លោកកាលពីគ្រាមុននេះ បានធ្វើឲ្យប្រទេសចិនមានការខឹងសម្បា នៅ ពេលដែលមានផែនការទិញកម្រងកោះនៅក្នុងសមុទ្ទចិនខាងត្បូង ដែលក្រុងប៉េកាំង ទាមទារយកផងដែរ។
តាមរយៈអ្នកបកប្រែភាសា លោក Shintaro Ishihara ដែលមានអាយុ៨០ឆ្នាំហើយ នោះបាននិយាយថា គណបក្សថ្មីរបស់លោកនឹងចាត់ទុកវិវាទដណ្ដើមកម្រងកោះ ទាំងនោះជា អាទិភាព៕ (Radio Australia)