ឯកឧត្តម ខៀវ កាញារិទ្ធស្នើឲ្យពិធីករ ពិធីការិនីបង្កើតសមាគមរួមគ្នា
ដោយ៖ ហេង នាង
Cambodia News
ភ្នំពេញ៖ នៅក្នុងសិក្ខាសាលា ស្តីពី ការប្រើប្រាស់ភាសា ខ្មែរ តាមប្រព័ន្ធផ្សព្វផ្សាយ នាព្រឹកថ្ងៃទី២៥ តុលា ២០១២ ក្នុងសាលសន្និសីទសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មណ្ឌល២ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញា រិទ្ធ បានស្នើរឲ្យពិធីករ ពិធីការិនីនៅតាមបណ្តាវិទ្យុ និង ទូរទស្សន៍ទាំងអស់បង្កើតជាសមាគមរួមគ្នាមួយដើម្បី ពិភាក្សាចែករំលែកបទពិសោធន៍គ្នា ក្នុងការប្រើប្រាស់ ភាសា និងរកអ្វីដែលថ្មីៗដើម្បីយកមកបម្រើដល់ទស្ស និកជន អ្នកស្តាប់ និងសម្រាប់សង្គម តាមរយៈប្រព័ន្ធផ្សព្វ ផ្សាយ។
ឯកឧត្តម ខៀវ កាញារិទ្ធ បានបន្តថា នៅរយៈពេលកន្លង មក យើងមានសមាគម អ្នកកាសែត ទូរទស្សន៍ ទស្សនា វដី្ត ប៉ុន្តែមិនទាន់មានសមាគមពិធីករ ពិធីការិនីទេ ដូច្នេះ វាចាំបាចដែលយើងត្រូវបង្កើតសមាគមរួមគ្នាមួយដែល អាចជួយគ្នា ទាក់ទងគ្នាបាន និងពិគ្រោះយោបល់គ្នារទៅ វិញទៅមក៕