បញ្ជូនស្ត្រីចិនដែលហែករូបព្រះឆាយាលក្ខណ៍សម្តេចតាទៅប្រទេសចិនវិញ
ដោយ៖ ហេង នាង
Cambodia News
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ តុលា ២០១២នេះ យោងតាមប្រភពព័ត៌មានពីបានឲ្យដឹងថា ស្រ្តីជនជាតិចិន ដែលត្រូវកម្មករ កម្មការិនី នៃ រោងចក្រ ថបវើល ចោទប្រកាន់ និងផ្ទុះការតវ៉ាដោយខឹងស្រ្តីរូបនេះ បានហែក និងកាត់រូបព្រះឆាយា លក្ខណ៍ របស់ព្រះមហា វីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ត្រូវបាន បញ្ជូនទៅកាន់ប្រទេសចិនវិញ ក្រោយពេលដែល សាលាដំបូង រាជធានីភ្នំពេញ បានកាត់ទោសឲ្យពន្ធនាគារ រយៈពេលមួយឆ្នាំ ប៉ុន្តែត្រូវព្យួរ។
សូមបញ្ជាក់ថា ក្រោយពីមានការផ្ទុះតវ៉ាពីសំណាក់ ក្រុមកម្មករ និងកម្មការិនី នៃរោងចក្រ ថបវើល កាលពីព្រឹក ថ្ងៃទី២២ តុលា ២០១២ ស្ថិតនៅ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ ដោយខឹងស្រ្តី ជនជាតិចិន ដែលជាអ្នកគ្រប់គ្រង នៃរោង ចក្រមួយនេះ យកកន្ត្រៃយ៍ កាត់ និងហែក រូបព្រះឆាយា លក្ខណ៍របស់ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ បានធ្វើឲ្យ សមត្ថកិច្ច រាជធានីភ្នំពេញ និងអាជ្ញាធរ ខណ្ឌមានជ័យ ចុះទៅដោះស្រាយភ្លាម ហើយចាប់ស្រ្តីរូបនោះមកកាន់ស្នងការ រួចបញ្ជូន ទៅកាន់តុលាការ ក្រោយរូបគេត្រូវបាន ឲ្យសំពះសុំទោស នៅចំពោះមុខព្រះវិញ្ញាណក្ខន្ធសម្តេចព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ៕