ការស្ទង់មតិរបស់បណ្តាញ CGTN | តពិព័រណ៍នាំចេញនាំចូលចិនដែលបង្កើតឡើងអស់រយៈពេល ៧០ ឆ្នាំបង្ហាញពីការបើកចំហឥតឈប់ឈរ ហើយមិនត្រឹមតែមានតែការបើកចំហប៉ុណ្ណោះទេ
Cambodia News
ពិព័រណ៍នាំចេញនាំចូលចិនលើកទី ១៤០ បានបើកធ្វើនៅទីក្រុងក្វាងចូវកាលពីពេលកន្លងទៅនេះ។ ឆ្នាំ២០២៦នេះគឺជាខួបលើកទី ៧០ នៃការបង្កើតពិព័រណ៍នាំចេញនាំចូលចិន ។ ពិព័រណ៍នេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការប្រាស្រ័យទាក់ទងផ្នែកពាណិជ្ជកម្មរវាងប្រទេសចិន និងបរទេស និងបានក្លាយជាវេទិកាដ៏មានប្រសិទ្ធភាពមួយសម្រាប់ប្រទេសចិនពង្រីកការបើកចំហកម្រិតខ្ពស់ និងជំរុញការកសាងសេដ្ឋកិច្ចពិភពលោកបែបបើកចំហ។
ការស្ទង់មតិដែលធ្វើឡើងដោយបណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំពោះអ្នកប្រើប្រាស់អ៊ីនធឺណិតទូទាំងពិភពលោកបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៥,១% យល់ឃើញថា ការដែលប្រទេសចិនបើធ្វើពិព័រណ៍នាំចេញនាំចូលចិនបន្តរហូតដល់បច្ចុប្បន្នបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ចិនក្នុងការជំរុញការបើកចំហកម្រិតខ្ពស់ ព្រមទាំងបានបំពេញបន្ថែមកម្លាំងចលករថ្មីសម្រាប់ការជំរុញការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងបរិយាបន្ន ក៏ដូចជាការអភិវឌ្ឍ និងវិបុលភាពរបស់ពិភពលោក។
ពិព័រណ៍នាំចេញនាំចូលចិនឆ្នាំនេះបានដាក់បញ្ចូលយ៉ាងស៊ីជម្រៅជាលើកដំបូងនូវបច្ចេកវិទ្យាទំនើបៗដូចជា បញ្ញាសិប្បនិម្មិត និងទិន្នន័យធំទៅក្នុងដំណើរការទាំងមូល។ ទាន់ទិននឹងរឿងនេះ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៤,១% យល់ឃើញថា ពិព័រណ៍នាំចេញនាំចូលចិនបាននិងកំពុងផ្លាស់ប្តូរពីវេទិកាលក់ដូរបែបប្រពៃណីទៅជាវេទិកាសេវាកម្មពិព័រណ៍បែបឆ្លាតវៃ។
អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៥,៦% យល់ឃើញថា “ការផលិតឆ្លាតវៃរបស់ប្រទេសចិន” បាននិងកំពុងក្លាយជាការសសរស្តម្ភដ៏សំខាន់សម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចឆ្លាតវៃសកល។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៧,២% បានថ្លែងថា ពិព័រណ៍នាំចេញនាំចូលចិនបានផ្តល់នូវកាលានុវត្តភាពដ៏សំខាន់សម្រាប់សហគមន៍អន្តរជាតិក្នុងការចែករំលែកភាគលាភពីទីផ្សារទ្រង់ទ្រាយធំរបស់ប្រទេសចិន៕


