ម៉ា​លី​យ៉ា កូន​ស្រី​​លោក​​អូ​បា​​ម៉ា​ត្រូវ​​គេ​​​ថត​​​បាន​​កំពុង​​ជក់​​កញ្ឆា​

សារព័ត៌មាន​ Cambodia News/

អាមេរិក (១២ សីហា ២០១៦) ៖ បណ្តាញ​អីុន​ធើ​រ​ណេ​ត  PEOPLE RADARONLINE ទើប​ចេញ​ផ្សាយ​រូបថត​ជា​ច្រើន​សន្លឹក ដែល​រូបថត​ទាំងនោះ​គេ​ឃើញ​កូនស្រី​ច្បង​របស់​ប្រធានា​ធិប​តី​អា​មេ​រិ​ក​លោក​ អូ​បា​ម៉ា នាង​ម៉ា​លី​យ៉ា អូ​បា​ម៉ា កំពុង​ជក់បារី​ធំ​មួយ​ដើម​នា​ឱកាស​ប្រគំ​តន្ត្រី​មួយ​កាលពី​ថ្ងៃ​ទី​៣១ កក្កដា​កន្លង​មកនេះ ។

រូបថត​ទាំងនោះ​បាន​មក​ពី​វី​ដេ​អូ​មួយ​ថត​ដោយ​ទូរស័ព្ទ​ដៃ​របស់​ មិត្តភក្តិ​ម្នាក់​ក្នុង​ចំណោម​មិត្តភក្តិ​របស់​នាង​ម៉ា​លី​យ៉ា ដែល​មាន​វត្តមាន​ក្នុង​រាត្រីសមោសរ​នោះ ។

កូនស្រី​ប្រធានាធិបតី​រូប​នោះ កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​ត្រូវ​បាន​បណ្តាញ​សង្គម​ចាប់អារម្មណ៍​ខ្លាំង​ រួច​ហើយ​ពេល​នាង​ចូលរួម​ក្នុង​មហោស្រព​តន្ត្រី  LOLLAPALOOZA នៅ​ទីក្រុង​ស៊ី​កា​ហ្គោ ហើយ​រាំ​ចាក់​ចង្កេះ​លេច​ខោក​លី​អូ ៕

3

2

 

 

Related Articles

Back to top button
Close
Close