លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងថា ប្រទេសចិនរីករាយរួមជាមួយសមាជិក BRICS ដើម្បីដើរតួនាទីយ៉ាងសកម្មក្នុងការសម្រេចបាននូវសុខសន្តិភាពនៅតំបន់មជ្ឈិមបូព៌ានិងតំបន់ឈូងសមុទ្រ

Cambodia News

នារសៀលថ្ងៃទី ១២ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញចូលរួមកិច្ចប្រជុំដំណាក់កាលទីមួយនៃកិច្ចប្រជុំកំពូល BRICS លើកទី ១៨ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះនៅទីក្រុង New Delhi ប្រទេសឥណ្ឌា។

លោក Xi Jinping បានលើកឡើងថា ស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ានិងតំបន់ឈូងសមុទ្រនៅតែមានវិវត្តដ៏ស្មុគស្មាញ។ សង្គ្រាមលើកនេះបានបង្កឱ្យប្រជាជននៃប្រទេសនានាក្នុងតំបន់មានការខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយក៏ផ្ទុយពីផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិផងដែរ។ លោកបានលើកឡើងនូវគំនិតផ្តូចផ្តើម ៤ ចំណុច ស្តីពីការគាំពារ និងជំរុញសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា ដើម្បីកាត់បន្ថយភាពតានតឹង បញ្ឈប់សង្គ្រាម និងជំរុញសន្តិភាព។ ភាគីពាក់ព័ន្ធទាំងអស់គួរតែប្រកាន់ខ្ជាប់នូវការដោះស្រាយដោយវិធីនយោបាយ ដើម្បីជំរុញឱ្យសម្រេចបាននូវបទឈប់បាញ់ជាអចិន្ត្រៃយ៍និងគ្រប់ជ្រុងជ្រោយ។ ប្រទេសចិនរីករាយធ្វើការជាមួយសមាជិក BRICS ដើម្បីដើរតួនាទីយ៉ាងសកម្មក្នុងការនាំមកនូវសន្តិភាព និងស្ថិរភាពនៅតំបន់មជ្ឈិមបូព៌ានិងតំបន់ឈូងសមុទ្រ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close