ភាពយន្តឯកសាររឿង “សំឡេងរបស់អ្នក វគ្គទី ២ ” ត្រូវបានចាក់បញ្ចាំងនៅទីក្រុងប៉េកាំង
Cambodia News
ថ្ងៃទី១១ ខែតុលា ក្នុងនាមជាសកម្មភាពបន្ទាប់បន្សំមួយនៃវេទិកាប៉េកាំងស្តីពីការឆ្លើយតបបន្ទាន់ចំពោះពាក្យបណ្តឹងសាធារណៈឆ្នាំ២០២៦ ភាពយន្តឯកសាររឿង “សំឡេងរបស់អ្នក វគ្គទី ២ ” ត្រូវបានចាក់បញ្ចាំងនៅទីក្រុងប៉េកាំង។
កាលពីពីរឆ្នាំមុន ភាពយន្តឯកសាររឿង “សំឡេងរបស់អ្នក” ដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានពិពណ៌នាពីសាច់រឿងនៃការហៅទូរស័ព្ទរបស់អ្នកក្រុងតាមរយៈខ្សែទូរស័ព្ទទាក់ទងបន្ទាន់លេខ “12345” របស់ទីក្រុងប៉េកាំង ដើម្បីបង្ហាញដោយពេញលេញអំពីការអនុវត្តប្រកបដោយភាពច្នៃប្រឌិតរបស់ទីក្រុងប៉េកាំងក្នុងការពង្រឹងកំណែទម្រង់ចំពោះការឆ្លើយតបបន្ទាន់ចំពោះពាក្យបណ្តឹងសាធារណៈ។ ភាពយន្តរឿង”សំឡេងរបស់អ្នក វគ្គទី ២ ” ដែលជាភាគបន្ត បានថតអស់រយៈពេលជិតមួយឆ្នាំ និងយកបទសម្ភាសន៍ជាមួយមនុស្សជិត ១០០ នាក់មកពីគ្រប់មជ្ឈដ្ឋាន ដើម្បីបង្ហាញពីដំណើរការនៃការកែទម្រង់ និងការច្នៃប្រឌិតថ្មីចំពោះទីក្រុង តាមចក្ខុវិស័យអន្តរជាតិ និងតាមទម្រង់ដើម៕
