ក្រសួងការបរទេសចិនឆ្លើយតបនឹងការលើកឡើងខុសឆ្គងរបស់អាជ្ញាធរLaiQingde៖ កោះតៃវ៉ាន់មិនមែនជាប្រទេសមួយទេ នៅពេលអនាគតក៏មិនមែនដែរ
Cambodia News
ថ្ងៃទី៨ ខែកញ្ញា លោកស្រីMao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ។ មានអ្នកសារព័ត៌មានសួរថា តាមការផ្សាយព័ត៌មានឱ្យដឹងថា បុគ្គលLaiQingde បានអះអាងថាចិនបានមួលបង្កាច់អត្ថន័យនៃសេចក្តីសម្រេចចិត្តលេខ ២៧៥៨ របស់អង្គការសហប្រជាជាតិ។
កោះតៃវ៉ាន់ជា“រដ្ឋអធិបតេយ្យភាពដែលឯករាជ្យ”សេចក្តីសម្រេចចិត្តនេះគ្រាន់តែដោះស្រាយបញ្ហាអំពីអាសនៈនិងសិទ្ធិជាតំណាងរបស់សាធារណរដ្ឋប្រជាមានិតចិននៅអង្គការសប្រជាជាតិតែប៉ុណ្ណោះ គ្មានទាក់ទងអ្វីជាមួយនឹងកោះតៃវ៉ាន់ទេ។ តើភាគីចិនមានការអធិប្បាយយ៉ាងណាចំពោះរឿងនេះ?
លោកស្រីMao Ningបានបញ្ជាក់ថា នៅលើពិភពលោកមានប្រទេសចិនតែមួយគត់ កោះតៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីចិនដែលមិនអាចកាត់ផ្តាច់បាន វាគឺជាប្រវត្តិសាស្ត្រនិងការពិតខាងផ្លូវច្បាប់ដែលមិនអាចកែប្រែបាន។ សេចក្តីសម្រេចចិត្តលេខ ២៧៥៨ របស់អង្គការសហប្រជាជាតិបានបញ្ជាក់ពីគោលការណ៍ចិនមួយជាផ្លូវការ និងបញ្ជាក់ច្បាស់ពីអាសនៈរបស់ប្រទេសចិនក្នុងអង្គការសហប្រជាជាតិគឺមានតែមួយ។ កោះតៃវ៉ាន់មិនមែនជាប្រទេសមួយទេ នៅពេលអនាគតក៏មិនមែនដែរ។
អាជ្ញាធរLaiQingdeមួលបង្កាច់ខ្លឹមសារនៃសេចក្តីសម្រេចចិត្តលេខ ២៧៥៨ របស់អង្គការសហប្រជាជាតិយ៉ាងគឃ្លើន បានលាតត្រដាងពីចរិតអបគមន៍របស់ពួកគេគឺ “ប៉ុនប៉ងឱ្យកោះតៃវ៉ាន់ឯករាជ្យ” ការលើកឡើងដ៏ខុសឆ្គងបែបនេះមិនអាចកែប្រែប្រវត្តិសាស្ត្រនិងការពិតខាងផ្លូវច្បាប់ដែលត្រើយទាំងសងខាងនៃច្រកសមុទ្រកោះតៃវ៉ាន់ជាប្រទេសចិនតែមួយនោះទេ ហើយក៏មិនអាចប៉ះពាល់ដល់និម្មាបនកម្មដ៏រឹងមាំដែលសហគមន៍អន្តរជាតិប្រកាន់ខ្ជាប់គោលកាណ៍ចិនមួយនោះដែរ៕



