ការប្រកួតលើកដំបូងនៃកម្មវិធី《ការប្រកួតតន្រ្តីអន្តរជាតិ“តារាផ្លូវសូត្រ”លើកទី២》បានចាក់ផ្សាយ
Cambodia News
ការប្រកួតលើកដំបូងនៃកម្មវិធី《ការប្រកួតតន្រ្តីអន្តរជាតិ“តារាផ្លូវសូត្រ”លើកទី២》ដែលសហការរៀបចំដោយអគ្គសា្ថនីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងសមាគមវិទ្យុនិងទូរទស្សន៍នៃប្រធានាធិបតីកាហ្សាក់ស្ថានបានចាក់ផ្សាយតាមប៉ុស្តិ៍CCTV-3 ប៉ុស្តិ៍CCTV-15 ព្រមទាំងកម្មវិធីYangshipin វេបសាយរបស់ទូរទស្សន៍CCTV និងវេទិកាប្រព័ន្ធសារព័ត៌មានថ្មីនៃកម្មវិធីវប្បធម៌និងសិល្បៈរបស់ទូរទស្សន៍CCTV ក្នុងពេលតែមួយ នៅម៉ោង៧កន្លះយប់ ថ្ងៃទី៦ ខែកញ្ញា។
ក្នុងនាមជាគម្រោងសំខាន់នៃការផ្លាស់ប្តូរវប្បធម៌អន្តរជាតិដែលបង្កើតឡើងដោយអគ្គសា្ថនីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ការប្រកួតលើកនេះមានការចូលរួមពីតារាចម្រៀងល្បីៗ ដែលមកពីប្រទេសចំនួន១២ និងធ្វើការប្រកួតប្រជែងគ្នានៅក្រុងYiwuខេត្តZhejiangនៃប្រទេសចិន ដើម្បីដណ្តើមជើងឯកប្រចាំឆ្នាំ២០២៦ តាមរយៈការប្រកួតចំនួន ១០លើក៕


