លោកDing Xuexiangអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គនៃវេទិកាសេដ្ឋកិច្ចបូព៌ាលើកទី១១និងថ្លែងសុន្ទរកថា
Cambodia News
ថ្ងៃទី៣ ខែកញ្ញា លោកDing Xuexiangសមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាឧបនាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គនៃវេទិកាសេដ្ឋកិច្ចបូព៌ាលើកទី១១នៅក្រុងVladivostokប្រទេសរុស្ស៊ី និងថ្លែងសុន្ទរកថាក្រោមចំណងជើងថា “ធ្វើឱ្យកិច្ចសហប្រតិបត្តិការតាមូលដ្ឋានរវាងចិននិងរុស្ស៊ីមានភាពកាន់តែស៊ីជម្រៅ បង្កើនសុភមង្គលរបស់ប្រជាជននៃប្រទេសទាំងពីរ”។
លោកDing Xuexiangបានលើកឡើងថា វេទិកាសេដ្ឋកិច្ចបូព៌ាជាវេទិកាសំខាន់សម្រាប់ប្រទេសនានារួមគ្នាពិគ្រោះពិភាក្សា អំពីកិច្ចសហប្រតិបត្តិការនិងរួមគ្នាស្វែងរកការអភិវឌ្ឍ។លោកXi Jinpingប្រធានរដ្ឋចិនបានអញ្ជើញចូលរួមវេទិកានេះចំនួន២ដងតបតាមការអញ្ជើញរបស់លោកភូទីនប្រធានាធិបតីរុស្ស៊ី ហើយបានអធិប្បាយជាប្រព័ន្ធនូវគំនិតផ្តួចផ្តើមរបស់ភាគីចិនស្តីពីកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីឦសាន ដែលទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីសហគមន៍អន្តរជាតិ។ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការចិន-រុស្ស៊ីតាមមូលដ្ឋានដូចជា តំបន់ភាគឦសានប្រទេសចិននិងតំបន់ចុងបូព៌ារបស់រុស្ស៊ីជាដើមទទួលបានលទ្ធផលជាផ្លែផ្កាយ៉ាងច្រើន។
លោកDing Xuexiangបានលើកឡើងថា ភាគីចិនមានឆន្ទៈធ្វើការជាមួយភាគីរុស្ស៊ី អនុវត្តដោយគ្រប់ជ្រុងជ្រោយនូវគំនិតឯកភាពសំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ជំរុញឱ្យកិច្ចសហប្រតិបត្តិការក្នុងតំបន់វិវឌ្ឍទៅមុខកាន់តែស៊ីជម្រៅនិងកាន់តែខ្ពស់ ដើម្បីបន្ថែមកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍនៃទំនាក់ទំនងចិន-រុស្ស៊ីប្រកបដោយស្ថិរភាព៕

