ក្រសួងមហាផ្ទៃចុះណែនាំ​​ឲ្យរថយន្តដឹកអ្នកដំណើរ​​គោរពច្បាប់ចរាចរណ៍​​ក្នុងឱកាសភ្ជុំបិណ្ឌ

ដោយ៖ ហេង នាង

Cambodia News

នៅព្រឹកថ្ងៃ៨ តុលា ២០១២ សមត្ថកិច្ចក្រសួងមហាផ្ទៃបានចុះទៅជំរុញឲ្យម្ចាស់ ក្រុមហ៊ុនដឹកអ្នកដំណើរ ត្រូវគោរពនូវច្បាប់ចរាចរណ៍ នូវរដូវបុណ្យភ្ជុំបិណ្ឌខាងមុខ។ ការចុះណែនាំនេះធ្វើឡើងក្រោយពីមានការបង្កនូវគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់។

ក្រុមហ៊ុនដឹកអ្នកដំណើរជាច្រើន ត្រូវបានសមត្ថកិច្ចជំនាញ ចុះណែនាំបន្ទាប់ពី រថយន្តក្រុមហ៊ុនទាំងនេះបានដឹកភ្ញៀវ ចេញភ្នំពេញពីទៅតាមបណ្តាខេត្តមួយចំនួន និងប្រទេសវៀតណាមជាដើម ។

លោក សុខ ណុប ប្រធានការិយាល័យ នីតិវិធីរបស់នាយកដ្ឋាន សណ្តាប់ធ្នាប់នៃអគ្គស្នងការ ដ្ឋាននគរបាលជាតិ បាននិយាយថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ សមត្ថកិច្ចបានចុះជំរុញឲ្យ ក្រុមហ៊ុនពាក់ព័ន្ធទាំងអស់មានការយកចិត្តទុកដាក់ក្នុងការគោរពច្បាប់ចរាចរណ៍ ដោយមិនត្រូវបើកលឿន រឺជែងនិងផ្ទុកលើសចំណុះនោះទេ។

ក្រសួងមហាផ្ទៃក៏ជំរុញឲ្យអ្នកបើកបរទាំងឡាយ បំពាក់នូវឯកសារឲ្យបានគ្រប់គ្រាន់ ដើម្បីងាយស្រួលសមត្ថកិច្ច ធ្វើការត្រួតពិនិត្យផងដែរ ពីព្រោះកន្លងមកមានក្រុមហ៊ុនមួយ ចំនួនមិនបានគោរពទៅតាមការណែនាំ របស់សមត្ថកិច្ចឡើយ៕

Related Articles

Back to top button
Close
Close