រដ្ឋាភិបាលអូស្រ្តាលីជំរុញឲ្យមន្រ្តីខ្លួនហៅប្រទេសភូមាថាមីយ៉ាន់ម៉ាជាផ្លូវការ
ក្រសួងការបរទេសនៃប្រទេសអូស្រ្តាលី បរាជ័យមិនបានប្រើប្រាស់ឈ្មោះប្រទេស ភូមាថា Myanmar តាមឈ្មោះផ្លូវការដែលមន្រ្តីរដ្ឋាភិបាលអូស្រ្តាលីបាន អនុម័តរួច ហើយនោះ ថ្វីដ្បិតតែរដ្ឋមន្រ្តីការបរទេសបានចេញការណែនាំអំពីការប្រើ ប្រាស់ឈ្មោះសម្រាប់ប្រទេសភូមាយ៉ាងណាក្ដី។
ជាច្រើនទសវត្សរ៍មកហើយប្រទេសអូស្រ្តាលីកម្រណាស់ក្នុង ការហៅប្រទេសភូមា ថា Myanmar ជាឈ្មោះដែលបណ្ដាមេដឹកនាំរបបយោធាភូមាចង់ឲ្យហៅ នោះ ប៉ុន្តែអូស្រ្តាលីនិយមហៅ Burma ជាទម្លាប់។
រដ្ឋមន្រ្តីការ បរទេសអូស្រ្តាលីលោក Bob Carr មានប្រសាសន៍ថា មានការប្ដូរ ទម្លាប់ហៅថា Myanmar បន្ទាប់ប្រទេសនេះ បានអនុវត្តកំណែទម្រង់កាលពីខែ មេសាកន្លងទៅនេះ។
លោកបន្តថា ការផ្លាស់ប្ដូរទម្លាប់ហៅថា Myanmar គួរតែបានអនុវត្តជា ទូទៅនៅក្នុងក្របខណ្ឌនៃរដ្ឋាភិបាលអូស្រ្តាលី ហើយលោកបន្ថែមថា លោក មានការសប្បាយចិត្តណាស់ចំពោះទំនាក់ទំនងល្អ រវាងអូស្រ្តាលីនិងភូមា ហើយភូមាក៏មានការវិវត្តប្រសើរដែរ៕ (Radio Australia)