ការជឿទុកចិត្តប្រៀបដូចនឹងមាសរឿងរ៉ាវអំពីលិខិតបញ្ជាក់ការច្រូតស្រូវសាលីក្នុងអំឡុងពេលមហាដំណើរ

Cambodia News

«ប្រគល់ស្រូវមួយចានចុងក្រោយឱ្យទ័ពក្រហមទុកជាស្បៀង » ក្នុងចំណោមរឿងរ៉ាវប្រវត្តិសាស្ត្រដែលលោក Xi Jinping មេដឹកនាំកំពូលចិនធ្លាប់ដកស្រង់ រឿងដែលកងទ័ពក្រហមគោរពវិន័យទទួលបានការជឿទុកចិត្តដ៏មានតម្លៃបំផុតពីប្រជាជនចិនគ្រប់ជនជាតិជារឿងដ៏គួរឱ្យរំភើបចិត្តមួយ ។ គោរពវិន័យយ៉ាងម៉ឺងម៉ាត់ សាមគ្គីយ៉ាងជិតស្និទ្ធ មហាដំណើរបានសាងស្មារតីបែបនេះឱ្យប្រជាជនចិនជំនាន់ក្រោយៗ។

គ្រាកាន់តែលំបាក កាន់តែរួមសាមគ្គីគ្នា « លិខិតបញ្ជាក់ការច្រូតស្រូវសាលី » ជាសក្ខីភាពនៃការកសាងជំនឿចិត្តរបស់ប្រជាជនជនជាតិ Zang ចំពោះកងទ័ពក្រហម ។

នាខែកក្កដា ឆ្នាំ១៩៣៥ កងទ័ពក្រហមបានធ្វើមហាដំណើរមកដល់ភាគខាងលិចនៃខេត្តសឺឈួន ប្រជាជនទីនោះជាជនជាតិ Zang ដោយជឿលើការផ្សាព្វផ្សាយចេតនាអាក្រក់នៃពួកប្រឆាំង ប្រជាជនទីនោះបានគេចខ្លួនក្នុងភ្នំ ទុកចោលដីស្រូវសាលីទុំ ។ ទោះបីជាប្រឈមមុខនឹងគ្រោះថ្នាក់នៃភាពអត់ឃ្លានក៏ដោយ ប៉ុន្តែកងទ័ពក្រហមនៅតែគោរពវិន័យយ៉ាងម៉ឺងម៉ាត់ បានធ្វើផ្លាកច្រូតស្រូវសាលី ក្នុងបំណងរៀបប្រមូលអាហារ ។

បន្ទាប់ពីបានច្រូតកាត់ដីឡូត៍មួយ ទាហានទ័ពក្រហមក៏ដោតផ្លាកឈើមួយក្បែរដីស្រែ ដែលសរសេបញ្ជាក់ថាដីនេះច្រូតបានស្រូវប៉ុន្មានគីឡូក្រាម មហាជនវិលមកផ្ទះវិញហើយអាចសរសេរតម្លៃដោយខ្លួនឯងបាន ហើយសន្យាថាយកផ្លាកនេះអាចទៅដោះដូរយកប្រាក់ឬសម្ភារៈពីអង្គភាពកងទ័ពក្រហមណាមួយក៏បាន។

ប៉ុន្មានថ្ងៃក្រោយមក អ្នកភូមិបានត្រឡប់មកផ្ទះវិញ បានឃើញភូមិនៅសុខសាន្តមិនបានត្រូវបំផ្លាញ វាលស្រែត្រូវរៀបដោយមានសណ្តាប់ធ្នាប់ នៅក្បែរដីស្រែបានដាក់ផ្លាកជា «លិខិតខ្ចីស្រូវ » ពួកគេក៏ជឿថាកងទ័ពនេះមិនមែនជាចោរប្លន់ទេ។ ខណៈទាហានទ័ពក្រហមនៅតែស្នាក់នៅខាងក្រៅ មិនដែលចូលរំខានក្នុងទីធ្លារនិងផ្ទះរបស់អ្នកភូមិឡើយ ។

ស្បៀងដែលច្រូតបានពីទីនេះបានគាំទ្រកងទ័ពក្រហមអាចបន្តធ្វើដំណើរបាន រហូតដើរឆ្លងផុតវាលស្មៅ ។ឈានដល់បច្ចុប្បន្ន « លិខិតបញ្ជាក់ការច្រូតស្រូវសាលី » បានក្លាយជាសក្ខីភាពមួយនៃសាមគ្គីភាពរបស់ប្រជាជនចិនគ្រប់ជនជាតិ ៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close