ភាពយន្តឯកសារប្រវត្តិសាស្ត្រនិងវប្បធម៌រឿង “វាំង Potala” ចំនួន៧ភាគផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនជិតនឹងចាក់ផ្សាយ
Cambodia News
ភាពយន្តឯកសារប្រវត្តិសាស្ត្រនិងវប្បធម៌រឿង “វាំង Potala” ដែលសហការផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងស្ថានីយវិទ្យុនិងទូរទស្សន៍ភូមិភាគស្វយ័ត Xizang នឹងចាក់ផ្សាយជាលើកដំបូងតាមប៉ុស្តិ៍ CCTV-4 នៅវេលាម៉ោង១៨និង១០នាទីជារៀងរាល់ថ្ងៃចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៩ខែមិថុនា និងចាក់ផ្សាយតាមប៉ុស្តិ៍ CCTV-9 នៅវេលាម៉ោង២២និង៥នាទីចាប់ពីថ្ងៃទី២៩ខែមិថុនាដល់ថ្ងៃទី៥ខែកក្កដា ។
ភាពយន្តឯកសាររឿង “វាំង Potala” មានចំនួន៧ភាគ ដែលបង្ហាញពីប្រវត្តិសាស្ត្រដែលភូមិភាគស្វយ័ត Xizang រួមជោគវាសនាជាមួយមាតុប្រទេស និងពិពណ៌នាយ៉ាងរស់រវើកនូវប្រវត្តិសាស្ត្រអភិបាលកិច្ចនៃរដ្ឋាភិបាលមជ្ឈិមគ្រប់អាណត្តិចំពោះតំបន់ Xizang បង្ហាញដោយគ្រប់ជ្រុងជ្រោយនូវការដែលបក្សកុម្មុយនីស្តចិនគោរពសេរីភាពខាងជំនឿសាសនារបស់ភូមិភាគស្វយ័ត Xizang និងអនុវត្តគោលនយោបាយការពារវប្បធម៌ជនជាតិ ដើម្បីធ្វើឱ្យប្រជាជននៃភូមិភាគស្វយ័ត Xizang ទទួលបានសិទ្ធិអភិវឌ្ឍន៍យ៉ាងពេញលេញ ដែលបង្ហាញពីមុខមាត់ថ្មីបែបសង្គមនិយមនៃភូមិភាគស្វយ័ត Xizang ក្នុងយុគសម័យថ្មី ៕


