ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖ ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?

Cambodia News

ស្របនឹងពេលដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ឈានដល់អនុស្សរណៈនៃការយោគយល់គ្នា ជម្លោះសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ដែលអូសបន្លាយអស់រយៈពេលជាងបីខែបានបង្ហាញសញ្ញាធូរស្រាលជាលើកដំបូង។ ទោះជាយ៉ាងណាក៏ដោយ ការប្រយុទ្ធនៅច្រកសមុទ្រ Hormuzលើកនេះ មិនបាននាំមកនូវផលប្រយោជន៍ដូចដែលសហរដ្ឋអាមេរិកបានរំពឹងទុកនោះទេ។ ​បណ្តាញ​ទូរទស្សន៍​ CGTN នៃ​អគ្គ​ស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិម​ចិន​បានធ្វើ​​ការស្ទង់មតិចំពោះ​​អ្នកប្រើប្រាស់អ៊ីនធឺណិតទូទាំងពិភពលោក​បានបង្ហាញថា  អ្នកផ្តល់​បទសម្ភាសន៍​ចំនួន​ ៩០,៨%សម្គាល់ឃើញថា  រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបរាជ័យក្នុងការសម្រេចគោលដៅជាយុទ្ធសាស្ត្រដែលបានរំពឹងទុកទេ ផ្ទុយទៅវិញបានលាតត្រដាងថែមទៀតអំពីការពិតនៃការធ្លាក់ចុះនៃឥទ្ធិពលយុទ្ធសាស្ត្រសកលរបស់អាមេរិក។

ការស្ទង់មតិនេះធ្វើឡើងជាភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់ និងរុស្ស៊ី ហើយក្នុងរយៈពេល២៤ម៉ោង មានអ្នកប្រើប្រាស់អ៊ីនធឺណិតចំនួន៩៨៤៩ នាក់បានចូលរួមក្នុងការបោះឆ្នោត និងបញ្ចេញមតិរបស់ខ្លួន៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close