ច្បាប់ថ្មីស្ដីពីបទល្មើសឧក្រិដ្ឋតាមប្រព័ន្ធអ៊ិនធើរណែតនៅហ្វ៊ីលីពីន
ប្រទេសហ្វ៊ីលីពីនអនុវត្តនូវច្បាប់ថ្មី ស្ដីពីបទល្មើសឧក្រិដ្ឋតាមប្រព័ន្ធអ៊ិនធើរ ណែតដែលរួមមានបទល្មើសលួចអត្តសញ្ញាណ និងបទល្មើសរូបភាពអាសអាភាស កុមារជាដើម។
អ្នកស្រី Kate McGeown អ្នកឆ្លើយឆ្លងព័ត៌មានទីភ្នាក់ងារព័ត៌មាន BBC បាន រាយការណ៍ថា ក្រុមអ្នករិះគន់ច្បាប់ថ្មីនេះបាននិយាយថា ច្បាប់នេះនាំឲ្យមានការ ថយចុះនូវសេរីភាពក្នុងការបញ្ចេញមតិដោយសារបើតាមច្បាប់ថ្មីស្ដីពីបទល្មើស ឧក្រិដ្ឋតាមប្រព័ន្ធ អ៊ិនធើរណែត ជនជាតិហ្វ៊ីលីពីនដែលបញ្ចេញមតិនៅក្នុង បណ្ដាញ ប្រព័ន្ធសង្គមដូចជា Twitter ឬ Facebook អាចនឹងប្រឈមមុខនឹងការ ពិន័យយ៉ាងធ្ងន់ធ្ងរឬក៏ត្រូវជាប់ពន្ធនាគារទៀតផងក្នុងករណីដែលការបញ្ចេញ មតិ នោះត្រូវបានគេយល់ថាការបរិហារ កេរ្តិ៍។
អាជ្ញាធរនឹងទទួលបានអំណាចថ្មីបន្ថែមក្នុងការស្រាវជ្រាវនិងផ្ទុកទិន្នន័យរបស់ អ្នកប្រើប្រាស់ប្រព័ន្ធអ៊ិនធើរណែត។ក្រុមអាជ្ញាធរបានឲ្យដឹងថា ច្បាប់ថ្មីនេះ គឺមានគោលបំណងក្នុងការបង្ក្រាប ឧក្រិដ្ឋតាមប្រព័ន្ធអ៊ិនធើរណែត។
ទោះបីជាយ៉ាងនេះក្ដី មានការប្រឆាំងតវ៉ាយ៉ាងខ្លាំងចំពោះច្បាប់នេះ។ សកម្មជនមួយចំនួននៃក្រុម អនាមិក (Anonymous) បានចូលរំខានប្រព័ន្ធ គេហ ទំព័រមួយចំនួនរបស់រដ្ឋាភិបាលហ្វ៊ីលីពីន និងអ្នកប្រើប្រាស់ Facebook មួយចំនួន ដោយបានជំនួសរូបភាពអត្តសញ្ញាណរបស់ពួកគេដោយទំព័រលាតទទេមួយ៕ (Radio Australia)