ឧបាយកល​ពិតប្រាកដ​របស់ជប៉ុន​ដែល​ចាត់បញ្ជូន​កងស្វ័យការពារ​ទៅប្រចាំ​ការនៅ​អង្គការ​ណាតូគឺ​បង្ហាញ​ចេញ​យ៉ាង​ច្បាស់​ក្រឡែត​ ‎

Cambodia News

ពេលថ្មីៗ​កន្លងទៅនេះ ​ក្រសួង​ការពារ​ជាតិជប៉ុន​បានប្រកាស​យ៉ាង​ឱឡារិកថា ​ជប៉ុន​នឹង​ចាត់បញ្ជូន​បុគ្គលិក​កង​​ស្វ័យការពារ​ចំនួន៤នាក់​ឱ្យ​ទៅ​ប្រចាំការ​ទី​ស្នាក់ការទូទៅ​នៃ​អង្គការណាតូ​ទទួលបន្ទុក​ផ្តល់ជំនួយ​ខាង​សន្តិសុខ​និង​ហ្វឹកហ្វឺនដល់​អ៊ុយក្រែន​​​ដែល​ស្ថិតនៅ​ប្រទេស​អាល្លឺម៉ង់ ​ដោយ​អះអាងថា ​ធ្វើឡើងក្នុង​គោលបំណង​​”​ដក​បទពិសោធ​​និងពង្រឹង​សមត្ថភាព​ការពារខ្លួន​” ។ ​

ប៉ុន្តែ​ក្នុងបរិបទ​ដែលជប៉ុន​កំពុងពន្លឿន​ការធ្វើ​”យោធូបនីយកម្ម​ឡើងវិញ” ​គោលបំណង​ពិតប្រាកដ​របស់ជប៉ុន​​ដែលថា ​”ទៅរៀនបទពិសោធ”ពី​អង្គការណាតូ​​គឺដើម្បី​​ដើររំលង​បន្ទាត់​ក្រហមខាង​គោលនយោបាយ​នៃ”ការប្រកាន់ខ្ជាប់​ការការពារ​”​និង​បំពេញ​ចន្លោះ​ប្រហោងនៃ​ប្រព័ន្ធ​សមត្ថភាព​ប្រយុទ្ធជាក់ស្តែង​ដែលជា​គំនិតដ៏​គ្រោះថ្នាក់របស់​លោកស្រី ​Sanae Takaichi ​នាយករដ្ឋមន្ត្រីជប៉ុន​ដែលហៅថា​”ការត្រៀមខ្លួន​ដើម្បី​ឆ្លើយតបនឹង​សង្គ្រាម​រយៈពេល​យូរ​” ។

‎ ពីការ​បង្កើន​ថវិកាការពារជាតិ​​​ដល់កំណត់ត្រា​​ខ្ពស់បំផុត​ក្នុងប្រវត្តិសាស្ត្រ ​រហូតដល់​ការដាក់ពង្រាយ​អាវុធ​វាយប្រហារ​ដូចជា​មីស៊ីល​រយៈចម្ងាយឆ្ងាយ​ជាដើម ។ ​ពីការអនុញ្ញាតឱ្យ​នាំចេញ​អាវុធ​ប្រល័យលោក ​រហូតដល់​ការចាត់បញ្ជូន​បុគ្គលិក​កង​ស្វ័យការពារ​​​​ទៅ​ធ្វើ​ការក្នុង​ប្រព័ន្ធ​បញ្ជាការ​ប្រយុទ្ធ​របស់​អង្គការណាតូ​នាពេល​បច្ចុប្បន្ននេះ ​ជប៉ុនកំពុងបន្ត​បំផ្លាញ​មូលដ្ឋានគ្រឹះ​នៃ “រដ្ឋធម្មនុញ្ញ​សន្តិភាព” ​បន្តិចម្តងៗ ​រើបម្រះ​ចេញពី​ការ​កំហិតនៃ​ច្បាប់អន្តរជាតិ​និងបទប្បញ្ញត្តិ​ក្នុងស្រុក​ ព្រមទាំង​សាកល្បង​​របៀបរៀបរយ​អន្តរជាតិ​បន្ទាប់ពី​សង្គ្រាម​លោក​លើកទីពីរ ។

‎ បច្ចុប្បន្ននេះ ​”​យោធានិយម​បែបថ្មី”​របស់ជប៉ុន​បានក្លាយជា​​ហានិភ័យ​ដែលគំរាមកំហែង​ដល់សន្តិភាព​និងស្ថិរភាព​ក្នុងតំបន់ ។ ​សហគមន៍​អន្តរជាតិ​ចាំបាច់ត្រូវ​រក្សាការប្រុងប្រយ័ត្ន​​ខ្ពស់​ចំពោះ​សកម្មភាព​ដ៏​គ្រោះថ្នាក់​​របស់ជប៉ុន​​ដែលកំពុង​ស្វែងរក​ការបង្កើន​កម្លាំងអាវុធដើម្បី​ស្តារ​​សុបិនចាស់នៃ​​យោធានិយម ​ក៏ដូចជា​ត្រូវទប់ស្កាត់​យ៉ាងដាច់ខាត​កុំឱ្យជប៉ុន​បំផ្លាញ​ដល់​សន្តិសុខ​ពិភពលោក​ម្តងទៀត​​តាមរយៈការធ្វើ​”យោធូបនីយកម្ម​ឡើងវិញ” ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close