រដូវកាលប្រើប្រាស់ខាងសេវាកម្ម” ទូទាំងប្រទេសឆ្នាំ ២០២៦បានចាប់ដំណើរការនៅក្រុង Hangzhou
Cambodia News
កាលពីថ្ងៃទី ១ ខែមិថុនា ពិធីចាប់ដំណើរការរដូវកាលប្រើប្រាស់ខាងសេវាកម្មទូទាំងប្រទេសឆ្នាំ ២០២៦ និងជាសកម្មភាពផ្សារណាត់សប្បាយរីករាយស្តីពីការប្រើប្រាស់ខាងគ្រឿងឧបភោគបរិភោគឈ្មោះ “រសជាតិឆ្ងាញ់នៃខេត្ត Zhejiang បរិភោគនៅក្រុង Hangzhou” ដែលសហការរៀបចំដោយក្រសួងពាណិជ្ជកម្មចិននិងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធធ្វើនៅក្រុង Hangzhou ខេត្ត Zhejiang ។
នៅក្នុងពិធី ក្រសួងពាណិជ្ជកម្មចិនបានប្រកាសពីផែនការ “រដូវកាលប្រើប្រាស់ខាងសេវាកម្ម” ទូទាំងប្រទេសឆ្នាំ ២០២៦ ក្រោមប្រធានបទ ”ទទួលសេវាកម្មល្អប្រសើរយ៉ាងសប្បាយរីករាយ រួមគ្នាបង្កើតជីវភាពប្រកបដោយសុភមង្គល” ដោយផ្តោតលើតម្រូវការខាងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ការស្វែងរកជីវភាពដែលមានគុណភាពខ្ពស់ និងតម្រូវការខាងការប្រើប្រាស់ចម្រុះ ដោយប្រមូលផ្តុំកម្លាំងបណ្តារដ្ឋបាលមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធ ប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗ សមាគមមុខរបរនានាជាដើម ដើម្បីបញ្ចេញសក្តានុពលនៃការប្រើប្រាស់ខាងសេវាកម្មថែមមួយកម្រិតទៀត ៕
