លោក​Xi Jinping​ឆ្លើយតប​សំបុត្រ​ ដើម្បីលើកទឹកចិត្ត​អ្នក​​ទទួល​បាន​ពានរង្វាន់យុវជន​​៤ ឧសភា ​ ​និង​ពានរង្វាន់យុវជនឈានមុខក្នុងយុគសម័យថ្មី​

Cambodia News

ក្នុង​ឱកាស​ទិវា​យុវជន​៤ ឧសភា ​លោក​Xi Jinping​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការមជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន​ ​ប្រធានរដ្ឋ​ចិន​និង​ជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​ចិន​បាន​ឆ្លើយតប​សំបុត្រ​របស់​តំណាង​នៃ​អ្នក​ទទួល​បាន​ពាន​រង្វាន់​យុវជន​៤ ឧសភា​និង​ពានរង្វាន់​យុវជនឈានមុខក្នុងយុគ​សម័យថ្មី​ ដើម្បី​អបអរសាទរ​ទិវា​យុវជន​៤ ឧសភា ចំពោះ​យុវជន​​គ្រប់​ជនជាតិចិន​និង​លើកឡើង​ការរំពឹងទុក​។

នៅក្នុងសំបុត្រ​ លោក​Xi Jinpingបាន​លើកឡើងថា​ ​អ្នកទាំងអស់គ្នា​បាន​ចងចាំយ៉ាងមុតមាំ​នូវ​ការផ្តែផ្តាំ​របស់បក្ស​​ ​និង​បាន​ចាក់ឫសយ៉ាង​ជ្រៅជ្រាល​នៅក្នុង​ជួរមុខ​នៃ​​មូលលដ្ឋាន​ ដូចជា​ការច្នៃប្រឌិតថ្មី​ផ្នែក​វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការស្តារ​និង​អភិវឌ្ឍ​ជនបទ សេវាកម្ម​សង្គម និងការពារព្រំដែនជា​ដើម​ ​ដែល​បាន​សរសេរ​ជំពូក​នៃ​យុវវ័យ​ដែល​មិនសោកស្តាយ​ជាមួយនឹងការខិតខំប្រឹងប្រែង ​និងហ៊ាន​ទទួល​ខុសត្រូវ​ ​ដែល​បាន​បង្ហាញ​ពីស្មារតី​ដ៏ល្អប្រសើរ​របស់យុវជនចិននៅក្នុងយុគសម័យថ្មី​ដែលមានទំនុកចិត្ត ​ពឹងផ្អែក​លើខ្លួនឯង​និងស្វាហាប់។

លោក​Xi Jinpingបាន​សង្កត់ធ្ងន់ថា​ ​ឆ្នាំ​២០២៦​ជា​ឆ្នាំ​ចាប់ផ្តើមនៃការអនុវត្ត​ “ផែនការ​៥​ឆ្នាំ​ទី​១៥​”​ ​វា​ជាពេលវេលាដ៏ល្អ​សម្រាប់​យុវជនក្នុងការបង្កើត​សមិទ្ធផល ​​សង្ឃឹមថា​ ​ ​អ្នក​ទាំង​អស់គ្នា​នឹងឱបក្រសោបឧត្តមគតិដ៏ឧត្តុង្គឧត្តម ​ខិតខំតស៊ូ ​និង​ជំរុញ​យុវជន​ទាំងឡាយ​ឱ្យ​​រួមបញ្ចូល​​ការ​ស្វែងរក​ផ្ទាល់​ខ្លួន​ទៅក្នុង​និម្មានកម្ម​​អភិវឌ្ឍន៍​នៃ​ប្រទេសជាតិ ​បង្កើត​សមិទ្ធផលថ្មីៗ​ជាបន្តបន្ទាប់នៅក្នុងមុខតំណែងរៀងៗខ្លួន ​ដើម្បី​រួមចំណែក​ជា​កម្លាំង​យុវជនក្នុង​ដំណើរ​ថ្មី​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close