វិភាគ៖ដើរតែម្នាក់ឯងលឿន តែដើរជាមួយគ្នានឹងដើរកាន់តែឆ្ងាយ៖ផ្លូវឆ្ពោះទៅរកទំនើបកម្មរវាងចិននិងអាហ្វ្រិកដែលនៅពីក្រោយពន្ធគយសូន្យភាគរយ

Cambodia News

ចាប់ពីថ្ងៃទី ​១ ​ខែឧសភា ​ឆ្នាំ ​២០២៦ ​តទៅ ​ប្រទេសចិននឹងអនុវត្តវិធានការ​ពន្ធគយសូន្យ​ភា​គ​រយ​ចំពោះប្រទេសអាហ្វ្រិកចំនួន ​៥៣ ​ដែលបានបង្កើតទំនាក់ទំនងការទូត​ជាមួយ​ប្រ​ទេ​ស​​ចិន ​។ ​ឆ្នាំនេះគឺជាខួបទី ៧០នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងអាហ្វ្រិក ​ហើយ​ក៏​ជាឆ្នាំចាប់ផ្តើមនៃការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ​៥ ​ឆ្នាំទី ​១៥ ​ផងដែរ ​។ ​តាមពិត​ទៅ ​ចា​ប់​​ពីថ្ងៃទី ១ ​ខែធ្នូ ​ឆ្នាំ ២០២៤ ​តទៅ ​ប្រទេសចិនក៏បានផ្តល់ការអនុគ្រោះពន្ធគយ​សូន្យ​ភាគ​រ​យ​លើ​ផលិតផល​ទាំង​អស់របស់ប្រទេសអភិវឌ្ឍន៍តិចតួចនៅទ្វីបអាហ្វ្រិកចំនួន ៣៣ ​។ ​ផលិ​ត​​ផលមាន​លក្ខណៈ​​ពិសេស​របស់​ប្រទេស​អាហ្វ្រិក​ជាច្រើន ​ដូចជាផ្កាកុលាប​របស់​អេត្យូពី ​កា​ហ្វេ​របស់​អង់ហ្គោឡា​និង​ម្នាស់​របស់​បេនីន​ជាដើម​បានចូលក្នុងរាប់​ពាន់​គ្រួសារ​របស់​ចិន​ដែល​​បាន​ធ្វើឱ្យ​ជីវភាពរស់នៅរបស់អ្នកប្រើប្រាស់ចិនមានភាពកាន់តែសម្បូរបែប ​។ ​ភាគ​លា​ភនៃ​កិច្ចសហប្រតិបត្តិការ​រវាង​ចិននិងអាហ្វ្រិក​បាន​ផ្តល់ផលប្រយោជន៍​​ដល់ប្រជាជន​នៃប្រទេស​ទាំង​ពីរ​យ៉ាងប្រាកដប្រជា ​។
តាមទិន្នន័យបង្ហាញថា ​ទំហំពាណិជ្ជកម្មចិននិងអាហ្វ្រិកនៅឆ្នាំ​២០២៥បានកើន​ឡើង ​១​៧​,​៧ ​ភាគរយបើប្រៀបធៀបនឹង​ឆ្នាំ ​២០២៤ ​ហើយ​ប្រទេស​ចិន​បានរក្សាឋានៈជាដៃគូពាណិ​ជ្ជ​កម្ម​​ធំទីមួយ​របស់អាហ្វ្រិក​ក្នុងរយៈពេល ​១៧ ​ឆ្នាំ​ជាប់ៗ​គ្នា ​។ ​កាលពី​ថ

ងៃទី ​១៤ ​ខែកុម្ភៈ ​ឆ្នាំ ​២០​២៦ ​ប្រទេសចិនបានប្រកាសថា ​នឹង​អនុវត្ត​គោល​នយោបាយ​ពន្ធគយសូន្យ​ភាគរយ​ដោយ​​គ្រប់​ជ្រុង​ជ្រោយ​ចំពោះប្រទេស​អាហ្វ្រិក​ចំនួន ​៥៣ ​ដែលបាន​បង្កើតទំនាក់ទំនង​កា​រ​ទូត​​ជា​មួយ​ចិន​ចាប់ពីថ្ងៃទី ​១ ​ខែឧសភា ​ឆ្នាំ ​២០២៦ ​តទៅ ​ហើយក្នុងពេល​ជាមួយគ្នានេះ ​ក៏​នឹង​បន្តជំរុញ​ការចរចានិង​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ទំនាក់ទំនង​ភាពជាដៃគូ​សេដ្ឋកិច្ច​អភិវឌ្ឍន៍រួម​ផងដែរ ​។ ​គិតរហូត​មក​ដល់​ពេលនេះ ​ចិន​សម្រេច​បាននូវ​ការអនុវត្ត​គោ​លនយោបាយ​ពន្ធគយសូន្យ​ភាគរយ​ចំពោះ​ប្រទេស​អាហ្វ្រិក​ទាំងអស់​ដែលបាន​បង្កើត​ទំ​នា​ក់​ទំនង​ការទូតជាមួយ​ចិន ​។ ​ចិនបាន​ក្លាយ​ជា​អង្គភាពសេដ្ឋកិច្ច​សំខាន់ទីមួយ​លើពិភព​លោក​​ដែល​បាន​អនុវត្ត​គោលនយោបាយ​ពន្ធ​គយ​សូន្យ​ភាគរយ​ដោយ​ឯកតោភាគី​និង​គ្រប់​ជ្រុង​ជ្រោយ​ចំពោះ​ប្រទេស​អាហ្វ្រិក​ទាំងអស់​ដែល​បាន​បង្កើតទំនាក់ទំនង​ការទូតជាមួយចិន​និង​​​ប្រទេស​អភិវឌ្ឍន៍​តិចតួចទាំង​អស់​​ដែល​បាន​បង្កើត​ទំនាក់ទំនង​ការទូតជាមួយ​ចិន​។ ​ទី​ផ្សា​​​​រ​ដ៏ធំ​ធេង​របស់ចិន​នឹងនាំមក​កាលានុវត្តភាព​ថ្មី​ដល់​​ការអភិវឌ្ឍ​របស់​អាហ្វ្រិក ​ហើយវា​មុ​ខ​ជា​នឹង​បំពេញបន្ថែម​នូវ​កម្លាំង​ចលករ​យ៉ាងខ្លាំងក្លា​សម្រាប់​​កិច្ចសហប្រតិបត្តិការ​ផ្នែក​វិនិ​យោ​គនិង​ពាណិជ្ជកម្ម​រវាងចិននិង​អាហ្វ្រិក​និង​ការធ្វើ​ទំនើបកម្ម​សេដ្ឋកិច្ចរបស់​អាហ្វ្រិក​ជា​មិន​ខាន ​។

អ្នកជំនាញបានលើកឡើងថា ​ពន្ធគយសូន្យភាគរយ​គឺជាវិធានការដ៏សំខាន់​របស់ចិន​ស​ម្រា​ប់​ពង្រីក​ការបើកទូលាយដោយឯកតោភាគីនិងម្ចាស់ការ​ដែលមាន​សារសំខាន់ក្នុង​​ប្រវត្តិ​សា​ស្ត្រនៃទំនាក់ទំនងរវាងចិននិងអាហ្វ្រិក​និងទំនាក់ទំនងអន្តរជាតិ ​។ ​ប្រទេស​ចិន​ចែករំលែ​ក​កាលានុវត្តភាព​និងធ្វើការអភិវឌ្ឍរួមជាមួយភាគីអាហ្វ្រិក​តាម​រយៈ​គោល​នយោបាយពន្ធគ​យ​​សូន្យ​ភាគ​រយ​​ដែលជាការបង្ហាញពីការបេ្តជ្ញាចិត្តរបស់ចិន​និង​អាហ្វ្រិក​ក្នុងការ​រួមចំណែក​ជា​កត្តាស្ថិរភាពសម្រាប់សន្តិភាពនិងវឌ្ឍនភាពសកលដូច្នេះ ​តើគោលនយោបាយ​ពន្ធគយសូន្យភាគ​រយដែលបានអនុវត្តនៅថ្ងៃទី ​១ ​ខែឧសភា​នឹង​​នាំ​មក​នូវ​អ្វីខ្លះ​ដល់​ទ្វីបអាហ្វ្រិក ​?

ទីមួយគឺបាន​ផ្តល់​”ខែល​គាំពារ”​សម្រាប់​ទ្វីបអាហ្វ្រិក​ក្នុង​ការ​ឆ្លើយតបនឹងហានិភ័យ​និង​ប​ញ្ហា​​ប្រឈម ​។ ទីពីរគឺ ​ពន្ធគយសូន្យ​ភាគ​រយ​ក៏បាន​ផ្តល់​នូវ​”ឧបករណ៍ពន្លឿន”​សម្រាប់​ការ​អភិ​វឌ្ឍ​របស់​ប្រទេសអាហ្វ្រិកផងដែរ ​។ ​បច្ចុប្បន្ននេះ ​ប្រទេសអាហ្វ្រិក​កំពុង​ពន្លឿន​ការជំរុញ​ការ​ធ្វើ​ឧស្សាហូបនីយកម្ម ​ហើយ​ពន្ធគយសូន្យ​ភាគ​រយ​នឹង​ទាក់​ទាញ​ការវិនិយោគ​ពី​បរទេ​ស​កាន់តែច្រើន​មក​បណ្តាក់ទុន​នៅ​ទ្វីបអាហ្វ្រិក​ដែល​នឹង​​នាំមកនូវថវិកា ​បច្ចេកវិទ្យា​និង​បទ​ពិ​សោធគ្រប់គ្រង ​។ ​ប្រការ​នេះនឹងមានអំណោយផល​ដល់​ការជំរុញ​ការធ្វើ​ឧស្សា​ហូបនី​យ​កម្ម​​និង​ការធ្វើទំនើ​ប​កម្ម​កសិកម្ម​នៃប្រទេសអាហ្រ្វិក ​ហើយ​ធ្វើឱ្យ​ទ្វីបអាហ្វ្រិក​​​ក្តាប់​ជាប់​នូវ​សិ​ទ្ធិ​​ម្ចាស់​ការនៃ​ការអភិវឌ្ឍ ​។

ដើរតែម្នាក់​ឯងលឿន ​តែដើរជាមួយគ្នានឹងដើរកាន់តែឆ្ងាយ ​។ ​បើ​គ្មានការធ្វើ​ទំនើបកម្ម​រវាង​​ចិននិងអាហ្វ្រិក ​ក៏​គ្មាន​ការ​ធ្វើ​ទំនើបកម្ម​របស់​ពិភពលោក​នោះឡើយ ​។ ​ពន្ធ​គយ​សូន្យ​ភាគ​​រយ​មិនត្រឹមតែ​នឹង​បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិកប៉ុណ្ណោះ​ទេ ​ប៉ុន្តែថែមទាំង​បានបំពេញបន្ថែម​នូវ​ជំនឿចិត្តនិងកម្លាំង​ចលករ​សម្រាប់​សេដ្ឋកិច្ចពិភពលោក​ផង​ដែរ​ដែលធ្វើឱ្យអ្នកផងទាំងពួងកាន់តែច្រើនឡើងៗយល់ឃើញថា ​មានតែ​ប្រកាន់ខ្ជាប់​នូវ​​ការបើកទូលាយបរិយាបន្ន​និង​ការអភិវឌ្ឍរួម ​ទើបជាផ្លូវដ៏ត្រឹមត្រូវក្នុង​លោក​មនុស្ស ​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close