ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Ambra Dickie ឯកអគ្គរាជទូតកាណាដាប្រចាំអាស៊ាន
Cambodia News
នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២៦ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Ambra Dickie ឯកអគ្គរាជទូតកាណាដាប្រចាំអាស៊ាន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរទស្សនៈជុំវិញការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-កាណាដា ជាពិសេស ក្នុងឱកាសខួបអនុស្សាវរីយ៍ ៥០ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-កាណាដា នៅឆ្នាំក្រោយ រួមទាំង ការបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលមានប្រយោជន៍ទៅវិញទៅមក។ ភាគីទាំងពីរក៏បានពិភាក្សាអំពីការវិវត្តន៍ចុងក្រោយនៅក្នុងតំបន់ និងសកលលោក រួមទាំងស្ថានភាពទីផ្សារថាមពលដែលកំពុងវិវត្តន៍។



