អង្គការសុខភាពពិភពលោកជម្រុញឲ្យកម្ពុជាតម្តើងពន្ធផលិតផលថ្នាំជក់
Cambodia Health
ដោយ៖ ហេង នាង
កាលពីថ្ងៃតី១៧ កញ្ញា ២០១២ អង្គការសុខភាពពិភពលោក (WHO) បានដាក់ការជម្រុញឲ្យប្រទេសកម្ពុជាតម្លើងពន្ធលើផលិត ផល ថ្នាំជក់ ដើម្បីជាផ្នែកមួយក្នុងការបង្កើនចំណូលពន្ធ ក៏ដូចជាកាត់បន្ថយបញ្ហាសុខភាពផងដែរ។
នៅក្នុងសិក្ខាសាលាមួយក្នុងទីក្រុងភ្នំពេញ តំណាងពីអង្គការសុខភាពពិភពលោក លោក ភីធើ វ៉េន មេរិន (Pieter Van Maaren) បាននិយាយថា ការតម្លើងពន្ធបារីគឺជាការចាប់ផ្ដើមឈប់ជក់បារី ហើយនៅពេលអនាគតក៏នឹងអាចកាត់បន្ថយទៅលើការប្រើ ប្រាសផលិតផលថ្នាំជក់ ឬ ជួយឲ្យប្រមូលពន្ធចូលរដ្ឋមានការកើនឡើងថែមទៀតផង ។
គួរបញ្ជាក់ថា ខណៈដែលប្រទេសកម្ពុជាបានកំណត់អត្រាពន្ធលើបារីត្រឹមតែ១០ភាគរយនោះ នៅប្រទេសម៉ាឡេស៊ីបានកំណត់ យកពន្ធ ២៥ភាភាគរយ លាវ ពី១៥ភាគរយទៅ៣០ភាគរយ យួន ៦៥ភាគរយ និងថៃរហូតដល់ ៨៥ភាគរយ៕