កូរ៉េ​ខាង​ជើង​បដិសេធ​សំណើ​ផ្តល់​ជំនួយ​ពី​កូរ៉េ​ខាង​ត្បូង

កូរ៉េខាងជើង បានបដិសេធមិនទទួលយកជំនួយស្បៀងអាហារពីកូរ៉េខាងត្បូង។

ក្រុងព្យុងយ៉ាង ឲ្យដឹងថា ខ្លួននឹងមិនទទួលជំនួយទាំងអស់នោះពីក្រុងសេអ៊ូលទេ ដែលរួមមានម្សៅមីនិងស្រូវសាឡីរាប់ពាន់តោន, មី និងថ្នាំពេទ្យ ប៉ុន្តែសុខចិត្ត ទទួលយកអាហារសំខាន់ជាងគេ គឺអង្ករ។

យោងតាម មន្ត្រីនៅកូរ៉េខាងត្បូង និយាយថា រដ្ឋាភិបាលកូរ៉េខាងជើង ក៏បានស្នើសុំ ព័ត៌មានលំអិតពាក់ព័ន្ធទៅនឹងសំណើរផ្តល់ជំនួយនេះផង ដែរ។

កូរ៉េខាងត្បូងដាក់សំណើរផ្តល់ជំនួយនេះកាលពីសប្តាហ៍មុនដែលជាសំណើរដំបូងគេ ចាប់ តាំងពីមានភាពល្អក់កករក្រោយពីការស្លាប់របស់អតីតមេដឹកនាំកូរ៉េខាងជើង លោក គីម អ៊ីលជុង៕ (Radio Australia)

Related Articles

Back to top button
Close
Close