ភេសជ្ជៈកីឡា V-Active រួមចំណែកលើកស្ទួយប្រដាល់ថ្នាលគុនខ្មែរ ដើម្បីកីឡាករថ្នាលយុវជន
Cambodia News/
បងប្អូនដែលស្រឡាញ់ និងគាំទ្រ វិស័យកីឡាប្រដាល់គុនខ្មែរ នៅខេត្តបាត់ដំបង! ឥឡូវនេះ លែងមានការអផ្សុកទៀតហើយ! សង្វៀនថ្នាលគុនខ្មែរ V-Active នឹងធ្វើឱ្យបងប្អូន កាន់តែរំភើប ជាមួយនឹងការប្រកួតគុនខ្មែរ ដ៏ជក់ចិត្ត របស់កីឡាករជំនាន់ក្រោយ ដែលជាទំពាំងស្នងឬស្សី សម្រាប់អនាគត។
អនុលោមតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានណែនាំឱ្យមានការបង្កើតការប្រកួតថ្នាលយុវជន នៅតាមបណ្តាខេត្ត ឱ្យបានទូលំទូលាយ ក្រោមពាក្យស្លោក “រក្សាចាស់ បង្កើតថ្មី”។
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានសហការជាមួយ ភេសជ្ជៈកីឡា V-Active បានរៀបចំការប្រកួតនេះឡើង ដើម្បីលើកស្ទួយសង្វៀនប្រដាល់គុនខ្មែរ នៅឯកភ្នំ ខេត្តបាត់ដំបង ឱ្យមានការប្រកួតឡើងវិញ ជាការបណ្តុះបណ្តាលធនធានយុវជន ដែលស្រឡាញ់ក្បាច់គុនខ្មែរ។ ក្នុងកម្មវិធីនេះ ក៏មានការចូលរួមពីក្លិប មកពីបណ្តាខេត្ត តាមដងទន្លេមេគង្គ ផងដែរ។
ការប្រកួតថ្នាលគុនខ្មែរ V-Active នឹងបើកទទួលយុវជន ដែលមានទេពកោសល្យ ចេញពីបណ្តាលក្លិបប្រដាល់គុនខ្មែរ ដើម្បីជ្រើសរើសជើងឯកថ្នាលគុនខ្មែរ V-Active។ ការប្រកួតនេះ ឧបត្ថម្ភដោយ ភេសជ្ជៈកីឡា V-Active ដើម្បីលើកស្ទួយកីឡាប្រដាល់គុនខ្មែរ នៅខេត្តបាត់ដំបង។ ការប្រកួតថ្នាលគុនខ្មែរ V-Active នឹងធ្វើឡើងជារៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង ៦ ល្ងាច តទៅ នៅសង្វៀនឯកភ្នំ ខេត្តបាត់ដំបង៕