គ្រូបង្រៀនល្អនៅក្នុងកែវភ្នែករបស់លោក Xi Jinping

Cambodia News/

ដើមប៉ែសមិនហាស្ដី មនុស្សនៅតែមកមើលផ្កានិងបេះផ្លែយកទៅបរិភោគ។ ដើមឈើខ្ពស់រាប់សិបម៉ែត្រ ក៏ព្រោះតែបានដុះលើដីដ៏សម្បូរជីវជាតិ។

ការយកចិត្តទុកដាក់លើការអប់រំ គោរពគ្រូបង្រៀន ជាទំនៀមទំលាប់ប្រពៃណីដែលមានប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំរបស់ប្រជាជាតិចិន ដែលបានបន្តពីជំនាន់បុរាណរហូតមក។ ទស្សនៈគុណតម្លៃដែលប្រកបដោយមេត្តាធម៌ សច្ចធម៌ សីលធម៌ បញ្ញាធម៌ សត្យធម៌ ទន់ភ្លន់ ស្លូតបូត ចេះគោរពគ្នា សន្សំសំចៃ និងចេះអធ្យាស្រ័យ ត្រូវបានដក់ជាប់ក្នុងដួងចិត្តប្រជាជនចិន ដែលបានក្លាយជាចរិយាសម្បតិ្តស្មារតីដ៏ពិសេសរបស់ប្រជាជាតិចិន។

តាំងពីប្រទេសចិនថ្មីបានបង្កើតឡើង បានសម្រេចបាននូវការផ្លាស់ប្ដូរពីប្រទេសអក្ខរកម្មទៅជាប្រទេសសម្បូរទៅដោយធនធានមនុស្ស ក្នុងនោះការអភិវឌ្ឍវិស័យអប់រំបានដើរតួនាទីយ៉ាងសំខាន់។ ជាពិសេស១០ឆ្នាំជាងកន្លងមកនេះ ប្រទេសចិនបានពន្លឿនល្បឿនធ្វើទំនើបកម្មលើវិស័យអប់រំ កំពុងកសាងប្រព័ន្ធអបរំប្រកបដោយគុណភាពខ្ពស់ ចិនបានកសាងប្រព័ន្ធអប់រំយ៉ាងទ្រង់ទ្រាយធំបំផុតលើពិភពលោក។

កន្លងមក លោក Xi Jinping អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានយកចិត្តទុកដាក់លើការកសាងធនធានគ្រូបង្រៀនរបស់ប្រទេសចិន លោកបានសង្កត់ធ្ងន់ថា៖
* « មនុស្សដែលបានជួបគ្រូល្អគឺជាសំណាងក្នុងឆាកជីវិត សាលាដែលមានគ្រូល្អជាកិត្តិយសរបស់សាលានោះ ប្រជាជាតិដែលលេចចេញគ្រូបង្រៀនដ៏ល្អឆ្នើមពីមួយជំនាន់ទៅមួយជំនាន់ គឺជាក្តីសង្ឈឹមនៃប្រជាជាតិ។ »
* « គ្រូល្អគួរបង្រៀនចំណេះដឹង ចំណេះធ្វើនិងចរឹតលក្ខណៈផង ធ្វើជាគម្រូដ៏ល្អសម្រាប់មនុស្សគ្រប់គ្នា ត្រូវបង្រៀនយ៉ាងប្រាកដប្រជាទាំងការសិក្សា ការធ្វើការ និងការធ្វើជាមនុស្ស គួរធ្វើជាអ្នកនាំផ្លូវដែលដឹកនាំសិស្សល្អឱ្យរីកចម្រើនលូតលាស់។ »
* « គ្រូបង្រៀនមានទំនួលខុសត្រូវដ៏សំខាន់ក្នុងយុគសម័យ ពោលគឺផ្សព្វផ្សាយចំណេះដឹង ទស្សនៈគំនិត សច្ចពិត ឆ្លាក់ដួងព្រលឹងនិងកសាងនូវឆាកជីវិត។ »
* « គ្រូបង្រៀនមានគុណភាពខ្ពស់ ទើបការអប់រំមានគុណភាពខ្ពស់។ ធ្វើជាគ្រូល្អ ត្រូវផ្តោតសំខាន់លើការបង្រៀនការអប់រំ ប្រកាន់ខ្ជាប់នូវទឹកចិត្តស្រឡាញ់ដ៏កក់ក្តៅចំពោះការងារអប់រំ មិនផ្ដោតលើកេរ្តិ៍ឈ្មោះនិងទ្រព្យសម្បត្តិ ត្រូវមានឧត្តមគតិនិងជំនឿមុតមាំ មានក្រមសីលធម៌ មានចំណេះដឹងជ្រៅជ្រះ ហើយមានទឹកចិត្តមេត្តា។ »
សូមបញ្ជាក់ថា បច្ចុប្បន្ន នៅប្រទេសចិនមានគ្រូបង្រៀនចំនួនលើសពី១៨ សែននាក់ ក្នុងមួយឆ្នាំៗ និស្សិតបញ្ចប់ការសិក្សាចំនួនប្រហែល៥ម៉ឺននាក់ធ្វើជាគ្រូបង្រៀនតាមសាលាបឋមសិក្សានិងមធ្យមសិក្សានៅទីជនបទ។ ប្រជាជនចិនហៅគ្រូបង្រៀនយ៉ាងគោរពថា៖ វិស្វករដួងព្រលឹងរបស់មនុស្សជាតិ អ្នកបន្តវេនអរិយធម៌ អ្នកកសាងក្ដីសុបិនរបស់ប្រជាជាតិជាដើម ។

ថ្ងៃទី១០ ខែកញ្ញាជាទិវាគ្រូបង្រៀនរបស់ប្រទេសចិន ឆ្លៀតឱកាសនេះក៏សូមសម្ដែងការគោរពចំពោះលោកគ្រូអ្នកគ្រូគ្រប់រូបផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close