រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីអំពាវនាវឲ្យមានការប្រុងប្រយ័ត្នចំពោះភេរវកម្ម
រដ្ឋមន្ត្រីការបរទេសលោក Bob Carr មានប្រសាសន៍ថា ពិភពលោកចាំបាច់ត្រូវតែ រក្សាភាពប្រុងប្រយ័ត្ន ទៅនឹងការគំរាមកំហែងពីអំពីភេរវកម្ម បន្ទាប់ពី១១ឆ្នាំនៃការ វាយប្រហារនៅសហរដ្ឋអាម៉េរិកកាលពីខែ កញ្ញា ឆ្នាំ២០១១។
លោក Bob Carr មានប្រសាសន៍ថា អាជ្ញាធរ ធ្វើការបានល្អៗ ក្នុងការដេញចាប់ ភេរវជន នៅក្នុងអូស្ត្រាលី និងនៅក្រៅប្រទេស។
ប៉ុន្តែលោក Carr ថ្លែងបន្ថែមទៀតថា ពិភពលោកត្រូវតែប្រុងប្រយ័ត្នចំពោះ ជន ជ្រុលនិយមដែលដាក់បំផ្ទុះគ្រាប់បែក។
តាមប្រសាសន៍លោក Bob Carr ពិពណ៌នាថា វាជាគ្រាប់បែកបរមាណូតាមការ ស្ពាយ បង្វិចនៅតាមទៅក្រុងធំៗ។ លោកបន្តថា នោះហើយជាសុបិន្តអាក្រក់ដែលតាម បន្លាចមនុស្សគ្រប់គ្នា ដោយមានពេលខ្លះទៀតក្រុមភេរវជនទាំងនោះហៀប នឹងប្រមូលបាននូវ វត្ថុធាតុផ្សំបង្កើតគ្រឿងផ្ទុះដែលអាចផ្តល់ឱកាសឲ្យពួកគេមាន សមត្ថភាព ដែលជាការគំរាមកំហែងភេរវកម្មធំបំផុត៕ (Radio Australia)