បទវិភាគ៖ ចិន អាហ្វ្រិកចាប់ដៃគ្នាដើម្បីគាំពារឱ្យបានកាន់តែល្អនូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសកំពុងអភិវឌ្ឍន៍
Cambodia News/
ចិន៖ នៅពេលមុននេះមិនជាយូរប៉ុន្មាន “ស្ពាន Cocody”នៃប្រទេសកូតឌីវ័រដែលទទួលការសាងសង់ដោយសហគ្រាសចិន បានអបអរទទួលខួបមួយឆ្នាំនៃការបញ្ចប់ការសាងសង់និងដាក់ឱ្យប្រើប្រាស់ ។
នេះជាស្ពានខ្សែកាបដែលមានទ្រង់ទ្រាយធំបំផុតនៅតំបន់អាហ្រ្វិកខាងលិច ស្ពាននេះមិនត្រឹមតែអាចកាត់បន្ថយពេលវេលាធ្វើដំណើររបស់ប្រជាជនក្នុងតំបន់យ៉ាងច្រើនប៉ុណ្ណោះទេ ថែមទាំងក៏បាននាំមកឱកាសការងារជាច្រើនទៀតផង ដែលបានជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃប្រទេសកូតឌីវ័រយ៉ាងខ្លាំង។
នៅលើទឹកដីទ្វីបអាហ្វ្រិកដ៏ធំល្វឹងល្វើយ រឿងរ៉ាវដូច “ស្ពាន Cocody”មានច្រើនណាស់។ ជាពិសេស គឺក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ យោងតាមកិច្ចសហប្រតិបតិ្តការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមករវាងចិននិងអាហ្វ្រិកទទួលបានការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នៅទ្វីបអាហ្វ្រិក សហគ្រាសចិនបានធ្វើគម្រោងកិច្ចសហប្រតិបតិ្តការជាច្រើន ដូចជាកសាង “ផ្លូវសុភមង្គល” “ស្ពានតភ្ជាប់ដួងចិត្ត” និងគម្រោងថាមពលបៃតង កសិផលរបស់ទ្វីអាហ្វ្រិកដូចជាផ្លែប័រ ល្ងនិងសណ្តែកដីជាដើមក៏បានធ្វើឱ្យតុអាហាររបស់ប្រជាជនចិនមានភាពកាន់តែសម្បូរបែប ។
ប្រការនេះបានបញ្ជាក់យ៉ាងពេញលេញពីពាក្យសម្តីរបស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានលើកឡើងខណៈពេលឆ្លើយតបសំបុត្រចំពោះបញ្ញវន្តនៃប្រទេសទ្វីបអាហ្វ្រិកចំនួន៥០ប្រទេសថា “តាំងពីដើមមក ចិននិងអាហ្វ្រិកគឺជាសហគមន៍រួមវាសនារបស់មនុស្សជាតិ ” ។
នាពេលថ្មីៗកន្លងទៅនេះ បណ្តាញCGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រកាសលទ្ធផលនៃការស្ទង់មតិតាមបញ្តាញអ៊ីនធឺណេតមួយលើកឱ្យដឹងថា អ្នកចូលរួមទទួលបទសម្ភាសន៍របស់ប្រទេសអាហ្វ្រិកចំនួន៨៦,៣ភាគរយវាយតម្លៃខ្ពស់ចំពោះទស្សនៈអំពីកិច្ចសហប្រតិបតិ្តការជាមួយអាហ្វ្រិកស្តីពីភាពពិតប្រាកដ ជិតស្និទ្ធ និងស្មោះត្រង់របស់ប្រទេសចិន ហើយរំពឹងទុកបង្កើតសហគមន៍រួមវាសនារវាងចិននិងអាហ្វ្រិកកាន់តែស្អិតល្មួតក្នុងយុគសម័យថ្មី ។
ថ្ងៃទី ៤ ខែកញ្ញា កិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបតិ្តការចិន-អាហ្វ្រិកឆ្នាំ២០២៤បានបើកធ្វើនៅក្រុងប៉េកាំង ដែលនឹងផ្តល់កាលានុវត្តភាពថ្មីដល់ភាគីទាំងពីរក្នុងការចាប់ដៃគ្នាជំរុញការធ្វើទំនើបកម្ម និងរួមគ្នាបង្កើតសហគមន៍រួមវាសនារវាងចិននិងអាហ្វ្រិកប្រកបដោយកម្រិតខ្ពស់ ។
រំលងអស់រយៈពេល៦ឆ្នាំ អ្នកដឹកនាំចិននិងអាហ្វ្រិកបានជួបជុំគ្នានៅក្រុងប៉េកាំងជាថ្មីម្តងទៀត ដើម្បីរួមគ្នាពិគ្រោះពិភាក្សាពីគម្រោងកិច្ចសហប្រតិបតិ្តការ គ្រោងផែនការគោលនៃការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាហ្វ្រិក ក៏ដូចជាប្រមូលផ្តុំកម្លាំងចលករយ៉ាងខ្លាំងក្លាសម្រាប់ស្វែងរកការអភិវឌ្ឍដោយសន្តិភាពរបស់ “ប្រទេសសកលខាងត្បូង”ផងដែរ ។
វេបសាយព័ត៌មានទ្វីបអាហ្វ្រិកបានវិភាគថា កិច្ចប្រជុំកំពូលលើកនេះត្រូវបានរំពឹងថានឹងត្រួសត្រាយ “យុគសម័យកិច្ចសហប្រតិបតិ្តការរវាងចិននិងអាហ្វ្រិកដែលប្រកបដោយនិរន្តរភាព និងអាចផ្តលផលប្រយោជន៍ដល់គ្នាទៅវិញទៅមក” ។
ពេលបច្ចុប្បន្ននេះ ប្រទេសចិនបាននិងកំពុងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិនដោយគ្រប់ជ្រុងជ្រោយ រីឯទ្វីបអាហ្វ្រិកក៏បានពន្លឿនជំហានឆ្ពោះទៅកាន់ទស្សនទានដែលកំណត់ដោយ «របៀបវារៈឆ្នាំ២០៦៣» របស់សហភាពអាហ្វ្រិក ដើម្បីសម្រេចបាននូវការអភិវឌ្ឍនិងភាពរុងរឿង ។ ភាគីទាំងពីរបានចាប់ដៃគ្នាជំរុញការធ្វើទំនើបកម្ម ប្រការនេះមានសារសំខាន់ណាស់ចំពោះ “ការរួមគ្នាបង្កើតសហគមន៍រួមវាសនារវាងចិននិងអាហ្វ្រិកប្រកបដោយកម្រិតខ្ពស់ ” ។
ចិនជាប្រទេសកំពុងអភិវឌ្ឍន៍ធំជាងគេ ហើយអាហ្រ្វិកគឺជាទ្វីបដែលមានបណ្តុំប្រទេសកំពុងអភិវឌ្ឍន៍ច្រើនជាងគេ ចិននិងអាហ្រ្វិកសុទ្ធតែជាសមាជិកនៃ “ប្រទេសសកលខាងត្បូង ”ជាកម្លាំងដ៏សំខាន់សម្រាប់ជំរុញសុក្រឹតភាពនៃអភិបាលកិច្ចសកល ។
ភាគីទាំងពីរមានការយល់ដឹងប្រហាក់ប្រហែលគ្នាអំពីបញ្ហាអន្តរជាតិនិងបញ្ហាក្នុងតំបន់ដ៏ធំនិងសំខាន់ជាច្រើន ហើយសុទ្ធតែអនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ ប្រឆាំងផលវិបាកដែលបន្សល់ទុកពីសម័យអាណានិគមនិយម និងទង្វើអនុត្តរភាពនិយមគ្រប់បែបយ៉ាង ហើយអំពាវនាវឱ្យលើកកម្ពស់សិទ្ធិបញ្ចេញមតិរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ។
ប្រឈមមុខនឹងសកលលោកដែលកំពុងមានបម្រែបម្រួលនិងភាពរង្គោះរង្គើខ្លាំង ការចាប់ដៃគ្នាធ្វើកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិក នឹងគាំពារឱ្យបានកាន់តែល្អនូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយ ក៏ដូចជាជំរុញឱ្យបៀបរៀបរយអន្តរជាតិមានភាពកាន់តែយុត្តិធម៌និងសមហេតុផល ៕