យុត្តិធម៌ឈ្នះជានិច្ច ! សន្តិភាពឈ្នះជានិច្ច! ប្រជាជនឈ្នះជានិច្ច ! ហេតុអ្វីលោក Xi Jinping អញ្ជើញដាក់កម្រងផ្កានៅទីនេះ

Cambodia news

ថ្ងៃទី៣ ខែកញ្ញា ជាទិវារំលឹកជ័យជម្នះនៃសង្គ្រាមប្រយុទ្ធប្រឆាំងហ្វាស៊ីសពិភពលោកនិងទិវារំលឹកជ័យជម្នះនៃសង្គ្រាមប្រយុទ្ធប្រឆាំងការឈ្លានពានជប៉ុនរបស់ប្រជាជនចិន។ សង្គ្រាមលោកលើកទីពីរដែលផ្ទុះឡើងដោយយោធានិយមជប៉ុននិងហ្វាស៊ីសអាល្លឺម៉ងជាទំព័រដ៏ខ្មៅងងឹតបំផុតនិងសោកនាដកម្មបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិដែលបាននាំមកគ្រោះមហន្តរាយដ៏កំណាចមិនធ្លាប់មានចំពោះបុព្វហេតុសន្តិភាពនិងវឌ្ឍនភាពរបស់មនុស្សជាតិទាំងមូល។
កាលពីរដូវស្លឹកឈើជ្រុះនៃឆ្នាំ ១៩៣១ ពួកយោធានិយមជប៉ុនបានបំផ្ទុះសង្គ្រាមឈ្លានពានដ៏សាហាវចំពោះប្រទេសចិនដែលទៅដល់កន្លែងនីមួយៗដុតភ្លើង ចាប់រំលោភ ឆក់ប្លន់ ធ្វើការបំផ្លិចបំផ្លាញខ្ទេចខ្ទីគ្មានសល់ ក្នុងរយ:ពេល ១៤ ឆ្នាំបានបណ្តាលឱ្យប្រជាជនចិនចំនួនជាង ៣៥ សែននាក់បានរងរបួស និងស្លាប់បាត់បង់ជីវិត។
ចំពោះប្រជាជនចិន បន្ទាប់ពីបន្តទ្រាំប្រយុទ្ធស៊ូស្លាប់អស់រយ:ពេល ១៤ ឆ្នាំទើបដណ្តើមបានជ័យជម្នះ ដូច្នេះហើយប្រជាជនចិនកាន់តែដឹងច្បាស់ពីគុណតម្លៃនៃសន្តិភាព ហើយកាន់តែថែរក្សាសន្តិភាព ក៏ដូចជាគោរព ចងចាំនឹករំលឹកពលទាហាននិងរាល់អ្នកតស៊ូដែលបានចូលរួមការការពារប្រទេសនិងប្រជាជាតិ។
មានតែការមិនបំភ្លេចប្រវត្តិសាស្ត្រទេ ទើបអាចត្រុះត្រាយអនាគត។ ជាយូរឆ្នាំមក ដានជើងរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានទៅដល់គ្រប់ទិសទីក្នុងចិន ដើម្បីគោរពវិញ្ញាណក្ខន្ធវីរជន។កាលពីឆ្នាំ ២០២១ នៅសួនរំលឹកប្រតិបត្តិការតស៊ូប្រយុទ្ធនៅសៀងជាំង នៃមហាដំណើររបស់កងទ័ពក្រហម ដែលស្ថិតនៅភូមភាគស្វយ័តជនជាតិជួង Guangxi លោកបានចូលរួមដាក់កម្រងផ្កាជូនវីរជនកងទ័ពក្រហមដែលបានពលីជីវិត។
ក្រោយមក នៅសារមន្ទីរ លោកបានសម្លឹងមើលយ៉ាងយូរដល់គំនូរមួយផ្ទាំងក្រោមចំណងជើងថា «Chen Shuxiang» ។
ក្នុងគំនូរ លោក Chen Shuxiang ទម្រេតខ្លួនលើប្រង់កា ឈាមហូរចេញពីពោះ។ ដើម្បីលាក់បាំងពីកងកម្លាំងសំខាន់នៃកងទ័ពក្រហមឆ្លងកាត់ទន្លេ លោកឧត្តមសេនីយ៍កងទ័ពក្រហមរូបនេះបានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានសត្រូវចាប់ធ្វើជាឈ្លើយសឹក បន្ទាប់ពីដឹងខ្លួន លោកបានទាញពោះវៀនចេញពីស្នាមរបួសពោះ ហើយមួលផ្តាច់ដោយបានពលីជីវិតយ៉ាងអង់អាច ក្នុងអាយុត្រឹមតែ២៩ឆ្នាំប៉ុណ្ណោះ។
« ពិតជាវីរជនមែន! លោក Chen Shuxiang ជាវីរបុរសពលីជីវិតគំរូមួយរូប។ » លោក Xi Jinping បានដកដង្ហើមធំបង្ហាញនូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅ។
ហេតុអ្វីបដិវត្តនៃប្រទេសចិនដែលអ្នកដទៃយល់ឃើញថា ប្រហែលជាមិនអាចយកឈ្នះ ប៉ុន្តែនៅទីបំផុតបែរជាដណ្តើមបានជ័យជម្នះដ៏ពេញលេញ ? លោក Xi Jinping បានបូកសរុបបែបនេះថា ៖ « ប្រវត្តិសាស្ត្របានប្រកាសនូវទ្រឹស្ដីដែលមិនអាចកែប្រែបានមួយនោះគឺ យុត្តិធម៌ឈ្នះជានិច្ច ! សន្តិភាពឈ្នះជានិច្ច! ប្រជាជនឈ្នះជានិច្ច !»៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close