វេទិកាសារព័ត៌មានបរទេសលើកទី២នឹងត្រូវធ្វើឡើងនៅទីក្រុងប៊ូសាន

នៅថ្ងៃទី៣១ ខែឧសភា ខាងមុខនេះ វេទិកាអ្នកសារព័ត៌មានបរទេសលើកទី២នឹងត្រូវបានធ្វើឡើងនៅការិយាល័យក្រុមប្រឹក្សាទីក្រុងប៊ូសាន ដោយផ្តោតលើពិព័រណ៍ពិភពលោកទីក្រុងប៊ូសានឆ្នាំ២០៣០ (The 2030 Busan World Expo)។
វេទិកានេះរៀបចំឡើងដោយសារព័ត៌មាន The Kookje Daily News និងសមាគមអ្នកសារព័ត៌មានអាស៊ី (Asia Journalists Association or AJA) ដោយមានការឧបត្ថម្ភពីរដ្ឋបាលទីក្រុងប៊ូសាន (Busan Metropolitan City)។
វេទិកានេះត្រូវបានប្រារព្ធឡើងក្នុងបំណងបង្កើនកិត្តិនាមរបស់ទីក្រុងប៊ូសានថា ជាទីក្រុងសកល នៅមុនការប្រកួតប្រជែងការិយាល័យពិព័រណ៍អន្តរជាតិ (BIE ឬ Bureau International des Expositions) លើកទី៤ ដែលនឹងប្រព្រឹត្តទៅនៅខែមិថុនា ខាងមុខ។
កាលពីដើមខែវិច្ឆិកា ឆ្នាំកន្លងទៅ អ្នករៀបចំកម្មវិធីបានអញ្ជើញអ្នកសារព័ត៌មានបរទេសមកពីបណ្តាប្រទេសមួយចំនួននៅអាស៊ី ឱ្យមកចូលរួមក្នុងវេទិកាអន្តរជាតិមួយទីក្រុងប៊ូសាន។ នៅពេលនោះ អ្នកសារព័ត៌មានដែលបានទៅទស្សនាតំបន់កំពង់ផែខាងជើងដែលជាកន្លែងត្រូវបានគេរំពឹងថា ពិព័រណ៍ពិភពលោកទីក្រុងប៊ូសានឆ្នាំ២០២៣ ត្រូវបានប្រារព្ធឡើងនោះ គឺបានរាយការណ៍ព័ត៌មានស្តីពីទីក្រុងសកលប៊ូសាន នៅតាមប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសរបស់ពួកគេ។
«វេទិកាអ្នកសារព័ត៌មានបរទេសលើកទី២ ដើម្បីធ្វើជាម្ចាស់ផ្ទះពិព័រណ៍ពិភពលោកប៊ូសានឆ្នាំ ២០៣០» នោះរួមមានអនុស្សរណៈនៃការយោគយល់គ្នាសម្រាប់ «ពលករបរទេស» ដែលមានស្ថាប័នចំនួន៦ចូលរួមគឺ៖ ទីក្រុងប៊ូសាន, ទីប្រឹក្សាកុងស៊ុលទីក្រុងប៊ូសាន, មជ្ឈមណ្ឌលសិទ្ធិការងារក្រុងប៊ូសាន, មូលនិធិប៊ូសានសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ, សារព័ត៌មាន The Kookje Daily News, និងសមាគមអ្នកសារព័ត៌មានអាស៊ី។
ទន្ទឹមនឹងនោះ ពិធីចែកសៀវភៅស្តីពីសិទ្ធិរបស់ពលករបរទេស ដែលផលិតដោយមជ្ឈមណ្ឌលសិទ្ធិការងារប៊ូសាន នឹងត្រូវបានបង្ហាញដោយសមាគមអ្នកសារព័ត៌មានអាស៊ី, មជ្ឈមណ្ឌលសិទ្ធិការងារប៊ូសាន, និងមូលនិធិប៊ូសានសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ។
វេទិកានោះក៏មានបទបង្ហាញមួយចំនួន ក្នុងនោះមានលោក Ashraf Dali ប្រធានសមាគមអ្នកសារព័ត៌មានអាស៊ី ត្រូវលើកពីប្រធានបទ «ប៊ូសាន – អនាគតនៃទីក្រុងចម្រុះ», លោក Seok Byeong-soo នាយកមជ្ឈមណ្ឌលសិទ្ធិការងារប៊ូសាន លើកឡើងពី «ទីក្រុងប៊ូសានមានសុវត្ថិភាពសម្រាប់ពលករចំណាកស្រុក», និង Joo Hyun-woo នាយកក្រុមសាជីវកម្មពលរដ្ឋពិភពលោករបស់មូលនិធិប៊ូសានសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ត្រូវលើកពី «អនាគតនៃទីក្រុង​សកល​ប៊ូសាន និងតួនាទីរបស់មូលនិធិ»។ បន្ទាប់ពីការធ្វើបទបង្ហាញនោះទៅ នឹងមានការពិភាក្សាដោយសេរី អមដោយសំណួរចម្លើយ។
អ្នកឆ្លើយឆ្លងព័ត៌មានបរទេសមកពីប្រទេសរុស្ស៊ី ឥណ្ឌូនេស៊ី និងវៀតណាម ដែលរស់នៅក្នុងប្រទេសកូរ៉េនឹងចូលរួមវេទិកានេះ ដើម្បីរាយការណ៍ផ្ទាល់ពីសមត្ថភាពកម្រិតសកលរបស់ទី​ក្រុង​ប៊ូសាន។ ប្រធានសមាគមអ្នកសារព័ត៌មានអាស៊ី ដែលជារៀបចំ នឹងផ្តោតលើការផ្សព្វ​ផ្សាយ​ពី ព្រឹត្តិការណ៍​នេះនៅក្នុងប្រទេសចនួន១០នៅអាស៊ី ក្នុងនោះក៏មានប្រទេសកម្ពុជាដែរតាម​រយៈបណ្តាញប្រព័ន្ធផ្សព្វផ្សាយក្រៅប្រទេសដែលជាដៃគូរបស់ខ្លួន។
លោក Bae Jae-han នាយកប្រតិបត្តិនៃសារព័ត៌មាន The Kookje Daily News បាននិយាយថា «តាមរយៈការធ្វើជាម្ចាស់ផ្ទះពិព័រណ៍ពិភពលោកទីក្រុងប៊ូសានឆ្នាំ២០៣០ គឺជាឱកាសដ៏ល្អក្នុងការធ្វើឱ្យប្រយោជន៍កាន់តែកើនឡើងកើតមាននៅក្នុងប្រទេសកូរ៉េ ក្រៅតែពីទីក្រុងប៊ូសាន។ យើងរៀបចំវេទិកានេះ ដើម្បីផ្សព្វផ្សាយពីអត្ថប្រយោជន៍របស់ទីក្រុងប៊ូសាននៅពិភពលោក»។
លោក Lee Sang-ki ស្ថាបនិកសមាគមអ្នកសារព័ត៌មានអាស៊ី បាននិយាយថា “តាមរយៈព្រឹត្តិ​ការណ៍​នេះ ខ្ញុំសង្ឃឹមថា នឹងធានាបាននូវការប្រកួតប្រជែងសម្រាប់ការធ្វើបទបង្ហាញស្តីពីការិយាល័យពិព័រណ៍អន្តរជាតិលើកទី៤ ហើយលើសពីនេះទៅទៀត ដើម្បីសម្រេចបាននូវលទ្ធផលដែលចង់បាននៅក្នុងការបោះឆ្នោតជ្រើសរើសកន្លែងនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ»។ អត្ថបទ AJA ប្រែសម្រួលដោយ Cambodia News

Related Articles

Back to top button
Close
Close