ក្រសួងការងារគ្មានគំរោងផា្អកការនាំពលករទៅធ្វើការបរទេសនោះទេ
ដោយ សយ ដុល្លា
កាលពីថ្ងៃទី០៤ខែកញ្ញាឆ្នាំ២០១២ ក្រសួងការងារបានប្រកាសឲ្យដឹងក្នុងសន្និ សីទស្តីសិទ្ធិរបស់ពលករទេសន្តរប្រវេសន៍ ជាស្ត្រីនៅ សណ្ឋាគារភ្នំពេញថាក្រសួងការងារគ្មានគំរោងផា្អកការនាំពលករទៅធ្វើការបរទេសនោះទេផ្ទុយទៅវិញ មានតែ ជំរុញឲ្យនាំពលករទៅធ្វើការដោយស្របច្បាប់។
លោករដ្ឋមន្ត្រីក្រសួងការងារ វង់ សូត បានថ្លែងឲ្យដឹងថា ពលករដែលទៅធ្វើការនៅបរទេសមានប្រាក់ចំនូលច្រើនដែលអាច លើកស្ទួយជីវភាពរស់នៅរបស់គ្រួសារពួកគេឲ្យមានភាពប្រសារឡើង និងធ្វើឲ្យសង្គមជាតិទាំងមូល មានការរីកចំរើនដែរ។ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការហាមឃាត់មិនឲ្យនាំពលករទៅក្រៅប្រទេសមិនមែនជាជំរើសល្អនោះទេ យើងត្រូវបង្កើត វិធានការទាំងឡាយណាតាមផ្លូវច្បាប់ដើម្បីឲ្យមាន ភាពងាយស្រួលដល់ពលករយើង យើងត្រូវធានាថាពលករយើង គ្មានការ ជួញដូរ ប្រទេសដែល ទទួលយកពលករខ្មែរត្រូវតែគោរពសិទ្ធិរបស់ពលករ។
លោករដ្ឋមន្ត្រីបានបន្តទៀតថា ក្រសួងបានធ្វើការងារម៉ត់ចត់ជាមួយក្រុមហ៊ុនក្នុងស្រុកក្នុងការ បញ្ជូនពលករទៅធ្វើការ នៅក្រៅប្រទេស និងបានពន្យល់អប់រំពលករឲ្យយល់ពីសិទ្ធិ និងបង្ករការងាយស្រួលផ្នែកផ្លូវច្បាប់ ហើយស្ថានទូតខ្មែរនៅក្រៅ ប្រទេសតែងតែយកចិត្តទុកដាក់ លើពលករខ្មែរជានិច្ច។
គួបញ្ជាក់ផងដែរថាបច្ចុបន្បន្ន មានក្រុមហ៊ុនស្របច្បាប់ ចំនួន៣៩ដែលកំពុងធ្វើការនាំពលករទៅក្រៅប្រទេស ប្រទេសដែល កម្ពុជាបញ្ជូនពលករទៅច្រើនជាងគេនោះមានដូចជា ម៉ាឡេស៊ី ថៃ កូរ៉េខាងត្បូង។