ស្ត្រី ​៣​នាក់​រង​របួស​ធ្ងន់​ ខណៈ​កំពុង​ជិះ​ម៉ូតូ​ ​ត្រូវ​រថ​យន្ត​បុក​

Cambodia News

ភ្នំពេញ៖ កាលពី​ម៉ោង១ រំលង​អធ្រា​ត្រ ឈានចូល​ថ្ងៃទី១ ខែមេសា ​រថយន្ត​កា​មា​រី​ឆ្លាម បុក​ជាមួយ​ម៉ូតូC125 សេរី​ឆ្នាំ២០១១ បណ្តាល​ឲ្យ​ស្ត្រី​៣​នាក់​រងរបួស​ធ្ងន់​ ស្ថិត​នៅ​ត្រង់ចំណុច​លើ​ស្ពាន​ជ្រោយ​ចង្វារ ក្នុងសង្កាត់​ស្រះចក ខណ្ឌដូនពេញ។

ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុន​ពេលកើតហេតុ​​រថយន្ត​កាមរី​ឆ្លាម​ពណ៌​ខៅ្ម ពាក់​ស្លាក​លេខ ភ្នំពេញ 2I-7568 បើកបរ​ដោយ​បុរស​​ម្នាក់ និង​អ្នករួមដំណើរ២នាក់ទៀត ឆ្លងស្ពាន​ជ្រោយចង្វារ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះ​បើក​ទៅដល់​​ចំណុចកណ្តាល​ស្ពាន ក៏​បោះ​ពួយ​យ៉ាង​លឿន​ទៅបុក ម៉ូតូC125 សេរី​ឆ្នាំ២០១១ ពណ៌ខ្មៅ ចំពីមុខពេញទំហឹង ​ដែលស្ត្រី៣នាក់កំពុងជិះ​ឌុបគ្នាឆ្លងស្ពាន ក្នុងទិសដៅ​ច្រាស​គ្នា ​បណ្តាល​ឲ្យភាគី​ខាង​ម៉ូតូរបួសធ្ងន់​ទាំង៣នាក់។

ក្រោយ​កើតហេតុ ជនរងគ្រោះ​ទាំង៣នាក់ ត្រូវ​រថយន្ត​សង្គ្រោះបន្ទាន់ ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ចំណែក​រថយន្ត​នឹង​ម៉ូតូ ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ការរិយាល័យ​នគរបាល​ចរ​រាច​ រណ៍រាជធានីភ្នំពេញ៕ ​ហេង នាង

IMG_0713(1)

Related Articles

Back to top button
Close
Close