ហេតុការណ៍ឆេះហាងមួយកន្លែងនៅខណ្ឌទួលគោក អ្នកស្លាប់ចំនួន ៣នាក់ របួសធ្ងន់ចំនួន១នាក់

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ មានជនរងគ្រោះចំនួន ៤នាក់ ក្នុងនោះស្លាប់ចំនួន ៣នាក់ របួសធ្ងន់ចំនួន១នាក់​ក្នុងគ្រោះអគ្គិភ័យឆាបឆេះហាងមួយកន្លែងដែលមានឈ្មោះយីហោ «កន្លែងថ្មី» ក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ។

ជន​រងគ្រោះចំនួន ៣នាក់ដែលបានស្លាប់នោះ មានប្រុសចំនួន ២នាក់ និងស្រីចំនួន ១នាក់ ក្នុងនោះជនរងគ្រោះប្រុសស្រីចំនួន ២នាក់បានស្លាប់ភ្លាមៗក្រោយហេតុការណ៍កើតឡើង ចំណែកជនរងគ្រោះ ១នាក់ទៀតជាបុរសទើបតែស្លាប់នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ ចំណែកជនរងគ្រោះជាស្ត្រីកំពុងតែសង្រ្គោះសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

តាមការផ្សាយព័ត៌មានរបស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មូល​ហេតុ​ដែល​បណ្តាលឱ្យមានអគ្គិភ័យនេះគឺដោយសារតែការផ្សារដែកធ្លាក់កម្ទេចដែកបង្កឱ្យមានអគ្គិភ័យកើតឡើង។

ក្នុងអគ្គិភ័យនេះក៏បានបណ្តាលឱ្យខូចខាតម៉ូតូចំនួន ២គ្រឿង សម្ភារក្នុងហាងមួយចំនួន ប៉ុន្តែ​ពុំ​បណ្ដាល​ឱ្យ​ឆេះ​រាល​ដាល​ដល់​អ្នក​ក្បែរខាងឡើយ៕

Related Articles

Back to top button
Close
Close