អតីត​ទីប្រឹក្សា​លោកស្រី អ៊ោ​ង​សាន ស៊ូ​ជី និង​អ្នកទោស​សរុប​ជាង ៦ ពាន់​នាក់ ត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព​

សារព័ត៌មាន​ Cambodia News/

ណៃ​ពិដោ​៖ មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា បានប្រកាស​ដោះលែង​អ្នកទោស​ជាង ៦,០០០ នាក់ ដោយ​ក្នុងនោះ​រួមមាន លោក Sean Turnell សេដ្ឋវិទូ​អូស្ត្រាលី និង​ជា​អតីត​ទីប្រឹក្សា​ប្រជាធិបតេយ្យ​របស់លោក​ស្រី អ៊ោ​ង​សាន ស៊ូ​ជី ផងដែរ។​

លោក សន ធឺនែល ធ្លាប់ធ្វើជាទីប្រឹក្សាសេដ្ឋកិច្ចរបស់អតីតរដ្ឋាភិបាលលោកស្រី អោង សានស៊ូជី ត្រូវបានចាប់ឃុំខ្លួនភ្លាមៗ ក្រោយមានរដ្ឋប្រហារយោធាកាលពី ខែកុម្ភៈ ឆ្នាំ២០២១។ នៅក្នុងខែកញ្ញា ឆ្នាំ២០២២នេះ លោក និងលោកស្រី ស៊ូជី ត្រូវបានកាត់ទោសដោយតុលាការរបបសឹកពីបទបំពានច្បាប់រក្សាការសម្ងាត់ជាតិ ​ឱ្យជាប់ ពន្ធនាគារម្នាក់ ៣ឆ្នាំ។

យោងតាម​សារព័ត៌មាន BBC របស់​មី​យ៉ាន់​ម៉ា បាន​រាយការណ៍​ថា ក្នុងនោះ​លោកស្រី Vicky Bowman អតីត​បេសកជន​អង់គ្លេស និង​លោក Toru Kubota អ្នកសារព័ត៌មាន​ជប៉ុន ក៏​ស្ថិត​ក្នុងចំណោម​អ្នក​ត្រូវបាន​ដោះលែង​ផងដែរ ដើម្បី​អបអរ​ថ្ងៃបុណ្យ​ជាតិ​។​

គួរ​បញ្ជាក់ថា ប្រទេស​មី​យ៉ាន់​ម៉ា បាន​ធ្លាក់​ក្នុង​ភាពចលាចល​នយោបាយ ចាប់តាំងពី​យោធា​ធ្វើ​រដ្ឋប្រហារ កាលពី​ឆ្នាំមុន ៕

Myo Nyunt, Central Executive Committee members of National League For Democracy party and Kyaw Hoe, National League For Democracy party’s economy advisor, who were imprisoned following the military coup on February 01, 2021, are pictured in a bus after they were released from Insein prison, in Yangon, Myanmar November 17, 2022. Assistance Association for Myanmar Based Independent Journalists/via REUTERS.

Related Articles

Back to top button
Close
Close