ទោះបីលោក ហ៊ុន ម៉ាណែត ជាកូនអ្នកណាក៏ដោយ ក៏សម្តេចតេជោ គាំទ្រឲ្យធ្វើជានាយករដ្ឋមន្ត្រីនាពេលអនាគតដែរ

​សារព័ត៌មាន​ Cambodia News/

ខេត្តសៀមរាប ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ ​បាន​បញ្ជាក់ថា ទោះបីជាលោកហ៊ុន ម៉ាណែត ជាកូនអ្នកណា ក៏ ដោយ​ក៏​សម្តេច​គាំទ្រ​ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី នាពេលអនាគតដែរ ពីព្រោះថា លោក ហ៊ុន ម៉ាណែត ជាមនុស្សមានលក្ខណៈត្រឹមត្រូវ​សមនឹងធ្វើតួនាទីនេះ និង​សម​ជាអ្នកដឹកនាំ​របស់គណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បាន​បញ្ជាក់បែបនេះ ក្នុង​ឱកាស​អញ្ជើញ​ជួប​សំណេះ​សំណាល​ជា​មួយប្រជាពល​រដ្ឋដែល​បាន​ស្ម័គ្រចិត្តរើ​លំ​នៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និង​តំបន់​ដទៃ​ទៀត ​ស្ថិតក្រោមការគ្រប់គ្រង​របស់​អាជ្ញាធរជាតិ​អប្សរានាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២​៕

 

Related Articles

Back to top button
Close
Close