សម្តេចតេជោ ៖ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានបានរួមចំណែកដោះស្រាយវិបត្តិជំងឺកូវីដ១៩

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ជាសំណាងមួយដែលបច្ចេកវិទ្យាឌីជីថល បានដើរមុននឹងវិបត្តិសកលលោក ពីការ​ឆ្លង​ជំងឺ​កូវី​ដ១៩ ពីព្រោះមានរាល់ទំនាក់ទំនងជាទូរទៅទាំងអស់ ភាគច្រើន ធ្វើឡើងតាមរយៈឌីជីថលដែលជាបច្ចេកវិទ្យាទំនើបមួយ ក្នុង​ការ​ជួយសម្រួលដល់ប្រព័ន្ធការងារបានច្រើន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងបែបនេះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២ ក្នុង​ឱកាស​អញ្ជើញ​ជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើក​ស្ទួយ​វិស័យ​ទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និង​លើក​ទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) ដែល​ប្រព្រឹត្ត​ទៅ​នៅ​សណ្ឋាគារសុខារ៉េសុីដង់ភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្ត ជំរុញដល់ក្រសួង ស្ថាប័ន និងមន្ត្រីរាជការទាំងអស់ ជាពិសេសក្រសួងទេសចរណ៍ ត្រូវ​ចេះ​ជំនាញ​បច្ចេកវិទ្យា ដោយរៀនសូត្រឡើងវិញពីការប្រើប្រាស់ យ៉ាងហោចណាស់ ចេះប្រើទូរស័ព្ទស្មាតPhone ដោយ​មាន​កម្មវិ​ធី​ទំនាក់ទំនាក់ធ្វើការតាមអនឡាញ ពីចម្ងាយបាន ដូចជាប្រជុំនានា ដោយមិនចាំបាច់ជួបមុខគ្នាផ្ទាល់នោះទេ នេះ​ជា​ចំណុច​ដែល​ត្រូវ​រួម​គ្នាគិតគូរ និងដើរឱ្យទាន់សម័យកាលឌីជីថល៕

Related Articles

Back to top button
Close
Close